Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 6:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 លោក​ណូ​អេ​ក៏​ធ្វើ​ដូច្នោះមែន គឺ​លោក​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ណូអេ​ក៏​ធ្វើ​ដូច្នោះ គឺ​គាត់​បាន​ធ្វើ​តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​បង្គាប់​គាត់​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​ណូអេ​ក៏​ធ្វើ​ដូច្នោះ​មែន គឺ​លោក​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ណូអេ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់ គាត់​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ណុះហ៍​ក៏​ធ្វើ​ដូច្នោះ​មែន គឺ​គាត់​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ ដូច​អុលឡោះ​បាន​បង្គាប់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 6:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​អ័ប្រា‌ហាំ​ក៏​យក​អ៊ីស‌ម៉ា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​លោក និង​មនុស្ស​ដែល​លោក​បាន​ទិញ​ដោយ​ប្រាក់ គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​មនុស្ស​ដែល​នៅ​ក្នុង​ផ្ទះ​របស់​លោក មក​កាត់​ស្បែក​ចុង​ស្វាស​នៅ​ថ្ងៃ​នោះ​ឯង ដូចជា​ព្រះ​បាន​បង្គាប់​ដល់​លោក។


ឯ​សត្វ​ទាំង​អស់​ដែល​ចូល​ទៅ​នោះ ក៏​ចូល​ទាំង​ឈ្មោល​ទាំង​ញី​គ្រប់​ពូជ​សត្វ ដូច​ព្រះ​បាន​បង្គាប់​មក​លោក​ណូអេ រួច​ព្រះ‌យេហូវ៉ា​ក៏​បិទ​ទ្វារ​ទូក​ជិត។


លោក​ណូអេ​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


ទាំង​គូៗ មាន​ឈ្មោល​មាន​ញី នាំ​គ្នា​ចូលទៅ​ក្នុង​ទូក​ជា‌មួយ​លោក​ណូ​អេ ដូច​ព្រះ‌ទ្រង់​បាន​បង្គាប់​មក​លោក​ណូអេ។


លោក​ម៉ូសេ​បាន​ធ្វើ​អស់​ទាំង​‌ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក គឺ​លោក​ធ្វើ​ការ​នោះ​សម្រេច​ទាំង​អស់។


រួច​លោក​លាត​ត្រសាល​បាំង​រោង​ឧបោ‌សថ ហើយ​ដាក់​គម្រប​ពី​លើ​ត្រសាល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


លោក​យក​ហិប​ទៅ​ដាក់​ក្នុង​រោង​ឧបោ‌សថ ហើយ​លាត​វាំង‌នន​បាំង​ហិប​នៃ​សេចក្ដី​សញ្ញា ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


រួច​រៀប​នំបុ័ង​ដាក់​លើ​តុ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


រួច​លោក​រៀបចំ​ចង្កៀង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ហើយ​ក៏​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាស‌នា​នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ពេល​ពួក​លោក​ចូល​ទៅ​ជិត​អាស‌នា ពួក​លោក​តែង​លាង​សម្អាត ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​តាម គឺ​ពួក​លោក​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


លោក​យ៉ូសែប​ក៏​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ។


បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។


មាតា​ព្រះ‌អង្គ​ប្រាប់​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​ចុះ»។


អស់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ចុះ មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម