ទ្រង់ក៏នាំពួកក្រុងយេរូសាឡិមទាំងអស់ទៅ ព្រមទាំងពួកអ្នកធំ និងពួកខ្លាំងពូកែ ដែលមានចិត្តក្លាហានទៅដែរ ឯពួកឈ្លើយទាំងអស់មានចំនួនមួយម៉ឺននាក់ រួមទាំងពួករចនា និងពួកជាងទាំងអស់ សល់តែមនុស្សទាល់ក្រនៅក្នុងស្រុកប៉ុណ្ណោះ។
ម៉ាថាយ 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីដំណើរនិរទេសទៅស្រុកបាប៊ីឡូនហើយនោះ យេកូនាសបង្កើតបានសាលធាល សាលធាលបង្កើតសូរ៉ូបាបិល ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីត្រូវជម្លៀសទៅបាប៊ីឡូន យេកូនាសបង្កើតសាលធាល សាលធាលបង្កើតសូរ៉ូបាបិល Khmer Christian Bible ក្រោយការនិរទេសទៅស្រុកបាប៊ីឡូន ស្ដេចយេកូនាសបង្កើតលោកសាលធា លោកសាលធាបង្កើតលោកសូរ៉ូបាបិល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្ដេចយេកូនាសបង្កើតលោកសាលធាល លោកសាលធាលបង្កើតលោកសូរ៉ូបាបិល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនហើយ នោះយេកូនាសបង្កើតបានសាលធាលៗបង្កើតសូរ៉ូបាបិល អាល់គីតាប ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្ដេចយេកូនាសបង្កើតលោកសាលធាល លោកសាលធាលបង្កើតលោកសូរ៉ូបាបិល |
ទ្រង់ក៏នាំពួកក្រុងយេរូសាឡិមទាំងអស់ទៅ ព្រមទាំងពួកអ្នកធំ និងពួកខ្លាំងពូកែ ដែលមានចិត្តក្លាហានទៅដែរ ឯពួកឈ្លើយទាំងអស់មានចំនួនមួយម៉ឺននាក់ រួមទាំងពួករចនា និងពួកជាងទាំងអស់ សល់តែមនុស្សទាល់ក្រនៅក្នុងស្រុកប៉ុណ្ណោះ។
នៅឆ្នាំទីសាមសិបប្រាំពីរ ដែលយេហូយ៉ាគីន ជាស្តេចយូដានៅជាប់ជាឈ្លើយនៅឡើយ ក្នុងថ្ងៃម្ភៃប្រាំពីរ ខែទីដប់ពីរ អេវីល-មេរូដាកជាស្តេចស្រុកបាប៊ីឡូនឡើងសោយរាជ្យ ហើយក៏ប្រោសមេត្តាដល់យេហូយ៉ាគីនជាស្តេចយូដា ដោយដោះចេញពីគុកនៅឆ្នាំនោះ
ពេលនោះ យេសួរ ជាកូនយ៉ូសាដាក និងពួកសង្ឃ ជាបងប្អូនរបស់លោក និងសូរ៉ូបាបិល ជាកូនសាលធាល ហើយបងប្អូនរបស់លោកក៏នាំគ្នាស្អាងអាសនារបស់ព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យបានថ្វាយតង្វាយដុត តាមដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ។
គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះដែលនៅក្រុងយេរូសាឡិមឡើងវិញ ដោយមានពួកហោរារបស់ព្រះរួមជាមួយ ជួយគាំទ្រផង។
រីឯពួកសង្ឃ និងពួកលេវី ដែលឡើងមកជាមួយសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរមាន សេរ៉ាយ៉ា យេរេមា អែសរ៉ា
ព្រះយេហូវ៉ាស្បថថា៖ ដូចជាយើងរស់នៅ ទោះបើព្រះបាទកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចសាសន៍យូដា ជាចិញ្ចៀនត្រានៅដៃស្តាំយើងក៏ដោយ គង់តែយើងនឹងកន្ត្រាក់ចេញទៅដែរ។
ឯមនុស្សឈ្មោះកូនាស នេះ តើជាភាជនៈកំបែក ហើយសម្អប់ ជាប្រដាប់ដែលឥតមានអ្នកណាយកចិត្តទុកដាក់ឬ? ហេតុអ្វីបានជាគេ និងកូនចៅរបស់គេត្រូវបោះចោល ហើយគ្រវែងទៅនៅស្រុកមួយដែលគេមិនស្គាល់នោះ?
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ៖ ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន ជាមនុស្សដែលនឹងមិនចម្រើនក្នុងជំនាន់របស់ខ្លួនឡើយ ដ្បិតនឹងគ្មានពូជពង្សគេណាមួយ ដែលនឹងអាចអង្គុយលើបល្ល័ង្កស្ដេចដាវីឌ ហើយគ្រប់គ្រងលើស្រុកយូដាបានទៀតឡើយ។
ជាគ្រឿងដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនមិនបានយកទៅ ក្នុងកាលដែលចាប់យកយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន ព្រមទាំងពួកអ្នកធំនៃស្រុកយូដា និងក្រុងយេរូសាឡិមផង
ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះបាទដារីយុស នៅខែទីប្រាំមួយ ថ្ងៃទីមួយ នោះព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដោយសារហោរាហាកាយ បានមកដល់សូរ៉ូបាបិល កូនសាលធាល ជាទេសាភិបាលលើស្រុកយូដា និងដល់សម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាកថា៖
នៅគ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងសំណល់នៃបណ្ដាជន ក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោកឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាចនៅចំពោះព្រះយេហូវ៉ា
ខណៈនោះ ព្រះយេហូវ៉ាដាស់តឿនចិត្តរបស់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយនឹងចិត្តរបស់សម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងចិត្តរបស់សំណល់នៃបណ្ដាជនទាំងឡាយផង នោះគេក៏មកធ្វើការសង់ព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃខ្លួនគេឡើង
«ឥឡូវនេះ ចូរទៅនិយាយនឹងសូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយស្រុកយូដា និងសម្ដេចសង្ឃយេសួរ កូនយ៉ូសាដាក ព្រមទាំងសំណល់នៃបណ្ដាជនថា
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ ឱសូរ៉ូបាបិល កូនសាលធាល ជាអ្នកបម្រើរបស់យើងអើយ យើងនឹងយកអ្នក តាំងឡើងជាចិញ្ចៀនត្រា ដ្បិតយើងបានរើសអ្នកទុកហើយ» នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។:៚
យ៉ូសៀសបង្កើតយេកូនាស និងបងប្អូនរបស់គាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន។
ដូច្នេះ តាំងពីអ័ប្រាហាំមកដល់ដាវីឌ មានដប់បួនជំនាន់ តាំងពីដាវីឌមកដល់គ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន មានដប់បួនជំនាន់ ហើយតាំងពីគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន មកដល់ព្រះគ្រីស្ទក៏មានដប់បួនជំនាន់ដែរ។
យូដាជាកូនយ៉ូអាណាន់ យ៉ូអាណាន់ជាកូនរេសា រេសាជាកូនសូរ៉ូបាបិល សូរ៉ូបាបិលជាកូនសាលធាល សាលធាលជាកូននេរី