អ្នកត្រូវនាំសត្វទាំងពីរនោះមកនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកសង្ឃបាចអំបិលទៅលើ ហើយថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា។
ម៉ាកុស 9:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគ្រប់គ្នានឹងមានជាតិប្រៃដោយសារភ្លើង ហើយគ្រប់ទាំងយញ្ញបូជានឹងមានជាតិប្រៃដោយសារអំបិល។ ព្រះគម្ពីរខ្មែរសាកល ជាការពិត មនុស្សគ្រប់គ្នានឹងត្រូវបានធ្វើឲ្យប្រៃដោយភ្លើង ។ Khmer Christian Bible ព្រោះមនុស្សគ្រប់គ្នានឹងប្រៃដោយសារភ្លើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគ្រប់គ្នាត្រូវបំប្រៃនឹងភ្លើង ហើយគ្រប់ទាំងយញ្ញបូជាត្រូវបំប្រៃនឹងអំបិល អាល់គីតាប ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។ |
អ្នកត្រូវនាំសត្វទាំងពីរនោះមកនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកសង្ឃបាចអំបិលទៅលើ ហើយថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា។
ហើយអស់ទាំងតង្វាយម្សៅដែលអ្នកថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញា របស់ព្រះក្នុងតង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងតង្វាយរបស់អ្នក។
«អ្នករាល់គ្នាជាអំបិលនៃផែនដី តែបើអំបិលបាត់ជាតិប្រៃហើយ តើធ្វើដូចម្តេចដើម្បីឲ្យប្រៃឡើងវិញបាន? វាគ្មានប្រយោជន៍អ្វីទៀតទេ មានតែបោះចោលទៅខាងក្រៅ ហើយត្រូវគេដើរជាន់ប៉ុណ្ណោះ។
អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចឲ្យប្រៃវិញបាន? ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយនៅជាមួយគ្នាដោយសុខសាន្តចុះ»។