ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 9:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ឱ ជំនាន់​ឥតជំនឿ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់ពេលណា​? តើឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូននោះ​មក​ឯ​ខ្ញុំ!”។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «ឱ​ តំណ​មនុស្ស​គ្មាន​ជំនឿ​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យ​ខ្ញុំទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​ក្មេង​នោះ​មក​ឯ​ខ្ញុំ!»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​មាន​ប្រសាសន៍​ទៅ​បណ្ដា‌ជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។

សូមមើលជំពូក



ម៉ាកុស 9:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះ ហើយ​មិន​បាន​ទុក​ចិត្ត​នឹង​ព្រះចេស្ដា​របស់​ព្រះ‌អង្គ ដែល​អាច​សង្គ្រោះ​គេ​បាន​នោះ​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជាជន​នេះ​នៅ​តែ​មើល៍‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​ធ្វើ​អស់​ទាំង​ទី​សម្គាល់​ក្នុង​ចំ​ណោម​ពួកគេ តើ​ពួក‌គេ​នៅ​តែ​មិន​ជឿ​ដល់​យើង​ដល់​កាល​ណា​ទៀត?


ក្នុង​ចំណោម​អ្នក​ទាំង​នេះ ដែល​បាន​ឃើញ​សិរី‌ល្អ​របស់​យើង ព្រម​ទាំង​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​នៅ​ទី​រហោ‌ស្ថាន​នេះ តែ​គេ​បាន​ល្បង​ល​យើង​ដល់​ទៅ​ដប់​ដង ហើយ​មិន​បាន​ស្ដាប់​សំឡេង​របស់​យើង


«តើ​យើង​ត្រូវ​ទ្រាំ‌ទ្រ​នឹង​ក្រុម​ជំនុំ​អាក្រក់ ដែល​គេ​រអ៊ូ‌រទាំ​ទាស់​នឹង​យើង​នេះ ដល់​កាល​ណា​ទៀត? យើង​បាន​ឮ​ពាក្យ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រអ៊ូ‌រទាំ​ទាស់​នឹង​យើង​ហើយ


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។


ក្រោយ​មក​ទៀត ព្រះ‌អង្គ​បាន​លេច​មក​ឲ្យ​អ្នក​ទាំង​ដប់​មួយ​ឃើញ ពេល​គេ​កំពុង​អង្គុយ​នៅ​តុ។ ព្រះ‌អង្គ​បន្ទោស​គេ ព្រោះ​គេ​មិន​ជឿ ហើយ​មាន​ចិត្ត​រឹង​រូស ព្រោះ​គេ​មិន​បាន​ជឿ​ពួក​អ្នក​ដែល​ឃើញ​ព្រះ‌អង្គ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។


ហើយ​ពេល​ណា​វិញ្ញាណ​នោះ​ចូល​ម្តងៗ វា​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ប្រកាច់​ជា​ខ្លាំង បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​ទៅ​ជា​រឹង​ខ្លួន។ ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​របស់​លោក​គ្រូ​ដេញ​វិញ្ញាណ​នោះ​ដែរ តែ​គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។


គេ​ក៏​នាំ​ក្មេង​នោះ​មក។ កាល​វិញ្ញាណ​នោះ​ឃើញ​ព្រះ‌អង្គ វា​ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន ដួល​ននៀល​នៅ​លើ​ដី ទាំង​បែក​ពពុះ​មាត់​ភ្លាម​មួយ​រំពេច។


ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្តី​ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ និង​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត? ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ»។


«ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់​ប្រមល់​ខ្លាំង​ណាស់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច? ឱ​ព្រះ‌វរបិតា​អើយ សូម​សង្គ្រោះ​ទូល​បង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ នេះ​ជា​ហេតុ​ដែល​ទូល​បង្គំ​ត្រូវ​មក​នៅ​ពេល​នេះ។


បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ថូម៉ាស​ថា៖ «ចូរ​លូក​ម្រាម​ដៃ​អ្នក ស្ទាប​មើល​ដៃ​ខ្ញុំ​នេះ ហើយ​លូក​ដៃ​មក​ត្រង់​ឆ្អឹង​ជំនីរ​ខ្ញុំ កុំ​មាន​ចិត្ត​រឹងរូស​មិន​ព្រម​ជឿ​ដូច្នេះ ចូរ​ជឿ​ទៅ!»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​គេច​មុខ​ចេញ​ពី​គេ យើង​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​តំណ​មនុស្ស​រឹង​ចចេស ជា​កូន​ចៅ​ដែល​គ្មាន​ចិត្ត​ស្មោះ‌ត្រង់"។