បន្ទាប់មក គេនាំបុរសអារក្សចូលម្នាក់ដែលខ្វាក់ ហើយគ មករកព្រះអង្គ ព្រះអង្គក៏ប្រោសគាត់ឲ្យបានជា។ ដូច្នេះបុរសដែលគនោះ ក៏និយាយបាន ហើយមើលឃើញ។
ម៉ាកុស 9:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានម្នាក់ក្នុងចំណោមបណ្ដាជនទូលឆ្លើយព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោកគ្រូ ព្រោះវាមានវិញ្ញាណគចូល ព្រះគម្ពីរខ្មែរសាកល មានម្នាក់ក្នុងហ្វូងមនុស្សទូលតបថា៖ “លោកគ្រូ ខ្ញុំបាននាំកូនប្រុសរបស់ខ្ញុំដែលមានវិញ្ញាណគចូល មករកលោក។ Khmer Christian Bible នោះមនុស្សម្នាក់នៅក្នុងចំណោមបណ្ដាជនបានឆ្លើយនឹងព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោក ព្រោះវាមានវិញ្ញាណគចូល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានវិញ្ញាណអាក្រក់ក្នុងខ្លួន ធ្វើឲ្យគនិយាយពុំរួច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានម្នាក់ក្នុងហ្វូងមនុស្សទូលកាត់ឆ្លើយថា លោកគ្រូអើយ ខ្ញុំបាននាំកូនខ្ញុំមកឯលោក ព្រោះវាមានអារក្សគចូល អាល់គីតាប ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ជម្រាបអ៊ីសាថា៖ «តួន! ខ្ញុំនាំកូនប្រុសរបស់ខ្ញុំមករកតួន ដ្បិតវាមានអ៊ីព្លេសក្នុងខ្លួន ធ្វើឲ្យគនិយាយពុំរួច។ |
បន្ទាប់មក គេនាំបុរសអារក្សចូលម្នាក់ដែលខ្វាក់ ហើយគ មករកព្រះអង្គ ព្រះអង្គក៏ប្រោសគាត់ឲ្យបានជា។ ដូច្នេះបុរសដែលគនោះ ក៏និយាយបាន ហើយមើលឃើញ។
«ព្រះអម្ចាស់អើយ! សូមទ្រង់ប្រោសមេត្តាដល់កូនប្រុសរបស់ទូលបង្គំផង ដ្បិតវាឆ្កួតជ្រូក ហើយវេទនាខ្លាំងណាស់។ វាដួលទៅក្នុងភ្លើង និងទៅក្នុងទឹកជាញឹកញាប់។
ក្រោយពេលអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ ដែលមានអារក្សចូលមករកព្រះអង្គ។
មានមនុស្សនាំក្មេងតូចៗមកថ្វាយព្រះអង្គ ដើម្បីឲ្យព្រះអង្គពាល់ពួកគេ ប៉ុន្តែ ពួកសិស្សបន្ទោសអ្នកទាំងនោះ។
ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីខ្ញុំបាទជិតស្លាប់ហើយ សូមលោកមេត្តាទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា ហើយរស់វិញផង»។
ស្ត្រីនោះ ជាសាសន៍ក្រិក ដើមកំណើតស៊ីរ៉ូភេនីស។ នាងទូលអង្វរសូមឲ្យព្រះអង្គដេញអារក្សចេញពីកូនស្រីរបស់នាង
ហើយពេលណាវិញ្ញាណនោះចូលម្តងៗ វាធ្វើឲ្យកូនខ្ញុំប្រកាច់ជាខ្លាំង បែកពពុះមាត់ សង្កៀតធ្មេញ ហើយទៅជារឹងខ្លួន។ ខ្ញុំបានសុំឲ្យពួកសិស្សរបស់លោកគ្រូដេញវិញ្ញាណនោះដែរ តែគេពុំអាចដេញវាចេញបានសោះ»។
កាលព្រះយេស៊ូវឃើញបណ្ដាជននាំគ្នារត់មក ព្រះអង្គបន្ទោសវិញ្ញាណអាក្រក់ថា៖ «នែ៎ វិញ្ញាណគថ្លង់! យើងបញ្ជាឲ្យឯងចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។
គ្រានោះ ព្រះអង្គកំពុងតែដេញអារក្សគពីមនុស្សម្នាក់ ពេលវាបានចេញទៅបាត់ហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ
មានម្នាក់ស្រែកពីក្នុងចំណោមប្រជាជនមកថា៖ «លោកគ្រូអើយ សូមអាណិតកូនខ្ញុំផង ខ្ញុំមានកូនតែមួយនេះគត់។
កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដាមកដល់ស្រុកកាលីឡេ លោកក៏ទៅសូមព្រះអង្គ ឲ្យយាងទៅប្រោសកូនឲ្យជា ព្រោះកូននោះជិតស្លាប់ហើយ។