បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើស្មៅ។ ព្រះអង្គយកនំប៉័ងប្រាំដុំ និងត្រីពីរនោះមក ហើយងើបព្រះភក្ត្រទៅស្ថានសួគ៌អរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជន។
ម៉ាកុស 8:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមានត្រីតូចៗខ្លះដែរ កាលអរព្រះគុណរួចហើយ ព្រះអង្គក៏បង្គាប់ពួកសិស្សឲ្យចែកត្រីទាំងនោះទៀត។ ព្រះគម្ពីរខ្មែរសាកល ពួកគេមានត្រីតូចៗខ្លះដែរ ដូច្នេះព្រះអង្គក៏ប្រទានពរ ហើយប្រាប់ពួកគេឲ្យចែកត្រីទាំងនោះដែរ។ Khmer Christian Bible ពួកគេមានត្រីខ្លះ ព្រះអង្គក៏ឲ្យពរ និងប្រាប់ពួកគេឲ្យចែកត្រីទាំងនោះទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ រួចប្រាប់ពួកសិស្សឲ្យចែកត្រីទាំងនោះដល់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានត្រីតូចៗខ្លះដែរ កាលទ្រង់បានប្រទានពរហើយ នោះក៏បង្គាប់ឲ្យលើកយកទៅឲ្យគេទៀត អាល់គីតាប គេមានត្រីតូចៗខ្លះដែរ។ អ៊ីសាអរគុណអុលឡោះ រួចប្រាប់ពួកសិស្សឲ្យចែកត្រីទាំងនោះដល់គេ។ |
បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើស្មៅ។ ព្រះអង្គយកនំប៉័ងប្រាំដុំ និងត្រីពីរនោះមក ហើយងើបព្រះភក្ត្រទៅស្ថានសួគ៌អរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជន។
ពេលនោះ ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើដី ហើយទ្រង់យកនំបុ័ងប្រាំពីរដុំនោះមក អរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ហើយគេក៏យកទៅចែកឲ្យបណ្ដាជន។
ហេតុអ្វីបានជាមើលឃើញកម្ទេច ដែលនៅក្នុងភ្នែកបងប្អូនរបស់អ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ?
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «កូនរាល់គ្នាអើយ អ្នករាល់គ្នាចាប់ត្រីមិនបានទេឬ?» គេទូលព្រះអង្គថា៖ «គ្មានទេ»។