Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 8:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ប្រាំពីរ​កន្ត្រក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ពួកគេ​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែលសេសសល់​បាន​ប្រាំពីរ​កញ្ឆេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ពួកគេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ ហើយ​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​បាន​ប្រាំ​ពីរ​កន្ត្រក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា ហើយ​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ‌ពីរ​ជាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត រួច​គេ​ប្រមូល​ចំណិត ដែល​សល់​នៅ​បាន​៧​កំប្រោង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 គេ​បាន​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា ហើយ​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ​ពីរ​ជាល។

សូមមើលជំពូក ចម្លង




ម៉ាកុស 8:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។


គេ​ទាំង​អស់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់‌ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ដប់​ពីរ​កន្ត្រក។


ពួក​គេ​ទាំង​អស់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់‌ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ប្រាំ​ពីរ​កន្ត្រក។


ឬ​ពី​នំបុ័ង​ប្រាំ​ពីរ​ដុំ ចម្អែត​មនុស្ស​បួន​ពាន់​នាក់ ហើយ​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​ទេ​ឬ?


ពេល​នោះ មាន​មនុស្ស​ប្រហែល​បួន​ពាន់​នាក់។ បន្ទាប់​មក ព្រះ‌អង្គ​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ។


ទ្រង់​បាន​ចម្អែត​មនុស្ស​ឃ្លាន​ដោយ​របស់​ល្អ តែ​បាន​បណ្តេញ​ពួក​អ្នក​មាន​ឲ្យ​ចេញ​ទៅ​ដោយ​ដៃ​ទទេ។


កុំ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរបិតា​ដ៏​ជា​ព្រះ​បាន​ដៅ​ចំណាំ​ទុក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម