ម៉ាកុស 7:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងទូលឆ្លើយថា៖ «មែនហើយ ព្រះអម្ចាស់ សូម្បីតែឆ្កែនៅក្រោមតុក៏ស៊ីកម្ទេចអាហារដែលជ្រុះពីកូននោះមកដែរ»។ ព្រះគម្ពីរខ្មែរសាកល នាងទូលតបថា៖ “ព្រះអម្ចាស់អើយ! សូម្បីតែកូនឆ្កែនៅក្រោមតុក៏ស៊ីកម្ទេចអាហាររបស់ក្មេងៗដែរ”។ Khmer Christian Bible តែនាងទូលតបទៅព្រះអង្គថា៖ «លោកម្ចាស់ សូម្បីតែឆ្កែនៅក្រោមតុ ក៏ស៊ីកម្ទេចអាហារដែលជ្រុះពីកូននោះដែរ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឲ្យជ្រុះនោះបាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងទូលឆ្លើយថា មែនហើយ ព្រះអម្ចាស់ ប៉ុន្តែឆ្កែនៅក្រោមតុវាស៊ីកំទេចពីកូនក្មេងដែរ អាល់គីតាប នាងជម្រាបអ៊ីសាថា៖ «ពិតមែនហើយអ៊ីសាជាអម្ចាស់! ប៉ុន្ដែ កូនឆ្កែនៅក្រោមតុ វាស៊ីកំទេចអាហារដែលកូនក្មេងធ្វើឲ្យជ្រុះនោះបាន»។ |
មនុស្សទាំងអស់នៅចុងផែនដីអើយ ចូរមើលមកយើង ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតយើងនេះជាព្រះ ឥតមានព្រះណាទៀតឡើយ។
ព្រះអង្គមានព្រះបន្ទូលថា ការដែលអ្នកធ្វើជាអ្នកបម្រើរបស់យើង ដើម្បីលើកអស់ទាំងកុលសម្ព័ន្ធយ៉ាកុបឡើង ហើយនឹងនាំពួកបម្រុងទុក ក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់អ្នក យើងនឹងបន្ថែមការនេះឲ្យអ្នកបានធ្វើជាពន្លឺ ដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យអ្នកបានធ្វើជាអ្នកជួយសង្គ្រោះរបស់យើង រហូតដល់ចុងផែនដីបំផុត។
ស្ត្រីនោះទូលថា៖ «មែនហើយព្រះអម្ចាស់ ប៉ុន្តែ សូម្បីតែឆ្កែក៏ស៊ីកម្ទេចដែលធ្លាក់ពីតុរបស់ម្ចាស់វាដែរ»។
ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដ្បិតព្រះអង្គធ្វើឲ្យថ្ងៃរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយព្រះអង្គបង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
តែព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ត្រូវឲ្យកូនបរិភោគឆ្អែតជាមុនសិន ដ្បិតមិនគួរយកនំប៉័ងរបស់កូន បោះទៅឲ្យឆ្កែឡើយ»។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «ដោយសារពាក្យនេះ ចូរនាងទៅចុះ អារក្សបានចេញពីកូនស្រីនាងហើយ»។
សាសន៍យូដា និងសាសន៍ក្រិកគ្មានអ្វីខុសគ្នាឡើយ ព្រោះព្រះអម្ចាស់ដដែលជាព្រះអម្ចាស់របស់មនុស្សទាំងអស់ ហើយទ្រង់មានព្រះហឫទ័យទូលាយ ដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ
តើព្រះ ជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះឬ? តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? មែន! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ
ទោះបើខ្ញុំជាអ្នកតូចជាងគេបំផុត ក្នុងចំណោមពួកបរិសុទ្ធទាំងអស់ក្តី ក៏ព្រះអង្គបានប្រទានព្រះគុណនេះមកខ្ញុំ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អ ជាសម្បត្តិដ៏បរិបូររបស់ព្រះគ្រីស្ទ ទៅប្រាប់ពួកសាសន៍ដទៃ