ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 7:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌អង្គ​យាង​ចេញ​ពី​បណ្ដា​ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ចេញពី​ហ្វូងមនុស្ស ព្រះអង្គ​យាង​ចូលទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យឧបមា​នេះ​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ ពេល​ព្រះអង្គ​ចេញ​ពី​បណ្ដាជន​ ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ពួក​សិស្ស​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​អំពី​រឿង​ប្រៀប​ប្រដូច​នោះ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​បណ្ដា‌ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស*​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​អំពី​ប្រស្នា​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ទ្រង់​បាន​ថយ​ពី​ហ្វូង​មនុស្ស យាង​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ពី​ពាក្យ​ប្រៀប​ប្រដូច​នោះ

សូមមើលជំពូក

អាល់គីតាប

កាល​អ៊ីសា​ចេញ​ពី​បណ្ដា‌ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​នាំ​គ្នា​សួរ​អ៊ីសា​អំពី​ប្រស្នា​នេះ។

សូមមើលជំពូក



ម៉ាកុស 7:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​សិស្ស​ចូល​មក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​ដូច្នេះ?»


បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​មហា‌ជន ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​អំពី​ស្រងែ​ក្នុង​ស្រែ​ប្រាប់​យើង​ខ្ញុំ​ផង»។


ពេល​នោះ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​នេះ​ដល់​យើង​ខ្ញុំ​ផង»។


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះ‌អង្គ​យាង​ត្រឡប់​មក​ក្រុង​កាពើ‌ណិម​វិញ ហើយ​គេ​ឮ​ថា ព្រះ‌អង្គ​គង់​នៅ​ក្នុង​ផ្ទះ។


បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បណ្តាជន​បាន​មក​ជួប​ជុំ​គ្នា​ម្តង​ទៀត ធ្វើ​ឲ្យ​ព្រះ‌អង្គ និង​ពួក​សិស្ស​រក​ពេល​បរិ‌ភោគ​មិន​បាន។


កាល​ព្រះ‌អង្គ​គង់​នៅ​ដោយ​ឡែក​ពី​បណ្ដាជន អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ព្រះ‌អង្គ ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នោះ។


ព្រះ‌អង្គ​មិន​បាន​មាន​ព្រះ​បន្ទូល​ទៅ​គេ ក្រៅ​ពី​រឿង​ប្រៀប‌ធៀប​ឡើយ តែ​ព្រះ‌អង្គ​ពន្យល់​អ្វីៗ​ទាំង​អស់​ដោយ​ឡែក ដល់​ពួក​សិស្ស​របស់​ព្រះ‌អង្គ។


អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ដូច្នេះអ្នក​រាល់​គ្នា​ក៏​មិន​យល់​ដែរ​ឬ? អ្នក​រាល់​គ្នា​មិន​យល់​ទេ​ឬ​ថា អ្វីៗ​ពី​ខាង​ក្រៅ​ចូល​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​គេ​ទៅ​ជា​មិន​បរិសុទ្ធ​នោះ​ឡើយ


ពេល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​ដោយ​ឡែក​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​វិញ្ញាណ​នេះ​ចេញ​បាន?»