ពេលគេបៀតបៀនអ្នករាល់គ្នានៅក្រុងមួយ ចូរគេចចេញទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងមិនបានទៅសព្វអស់ទាំងក្រុងរបស់អ៊ីស្រាអែលផង មុននឹងកូនមនុស្សមកដល់។
ម៉ាកុស 3:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវយាងចេញជាមួយពួកសិស្សទៅកាន់ឆ្នេរសមុទ្រ ហើយមានបណ្តាជនជាច្រើនមកពីស្រុកកាលីឡេ និងស្រុកយូដា នាំគ្នាដើរតាមព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងចាកចេញទៅបឹងជាមួយពួកសិស្សរបស់ព្រះអង្គ ហើយមានហ្វូងមនុស្សមួយក្រុមធំមកពីកាលីឡេទៅតាមព្រះអង្គ ព្រមទាំងមកពីយូឌា Khmer Christian Bible ព្រះយេស៊ូបានចាកចេញជាមួយសិស្សរបស់ព្រះអង្គទៅឯបឹង ហើយមានមនុស្សច្រើនកុះករមកពីស្រុកកាលីឡេបានដើរតាមព្រះអង្គ ក៏មានមនុស្សមកពីស្រុកយូដា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស*។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកកាលីឡេ ស្រុកយូដា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេស៊ូវ ទ្រង់ថយទៅឯសមុទ្រ ជាមួយនឹងពួកសិស្ស ហើយមានហ្វូងមនុស្សកកកុញដើរតាមទ្រង់ ជាមនុស្សពីស្រុកកាលីឡេ នឹងស្រុកយូដា អាល់គីតាប អ៊ីសាចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមគាត់ អ្នកទាំងនោះមកពីស្រុកកាលីឡេ និងស្រុកយូដា |
ពេលគេបៀតបៀនអ្នករាល់គ្នានៅក្រុងមួយ ចូរគេចចេញទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងមិនបានទៅសព្វអស់ទាំងក្រុងរបស់អ៊ីស្រាអែលផង មុននឹងកូនមនុស្សមកដល់។
កាលព្រះយេស៊ូវជ្រាបពីការនោះ ទ្រង់ក៏យាងថយពីទីនោះ ហើយមានមហាជនជាច្រើនដើរតាមព្រះអង្គ។ ព្រះអង្គប្រោសគេគ្រប់គ្នាឲ្យបានជា
មានមហាជនច្រើនកុះករ មកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡិម ស្រុកយូដា និងពីខាងនាយទន្លេយ័រដាន់ គេនាំគ្នាដើរតាមព្រះអង្គ។
ព្រះអង្គបានយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសប្រាប់នៅក្នុងសាលាប្រជុំរបស់គេ ព្រមទាំងដេញអារក្សចេញពីមនុស្សផង។
ប៉ុន្តែ គាត់បានចេញទៅ រួចចាប់ផ្ដើមប្រកាសប្រាប់គេឯងរាល់គ្នា ហើយដំណឹងនោះក៏ឮសុសសាយ ធ្វើឲ្យព្រះយេស៊ូវពុំអាចយាងចូលទៅក្នុងក្រុងជាចំហទៀតបានឡើយ គឺព្រះអង្គគង់នៅខាងក្រៅ ត្រង់កន្លែងស្ងាត់ ហើយមនុស្សពីគ្រប់ទិសទី នាំគ្នាចូលមករកព្រះអង្គ។
បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់មកផ្ទះវិញ ហើយបណ្តាជនបានមកជួបជុំគ្នាម្តងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សរកពេលបរិភោគមិនបាន។
ព្រះអង្គចាប់ផ្ដើមបង្រៀននៅមាត់សមុទ្រម្តងទៀត ហើយមានបណ្ដាជនច្រើនកុះករជួបជុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះ ព្រះអង្គក៏យាងចុះទៅគង់លើទូក ក្នុងសមុទ្រ ហើយបណ្ដាជនទាំងអស់ នៅលើគោក តាមមាត់សមុទ្រ។
ប៉ុន្តែ គេនៅតែនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ដោយបង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។
នៅគ្រានោះ ព្រះអង្គយាងចេញទៅភ្នំ ដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានដល់ព្រះពេញមួយយប់។
ព្រះអង្គបានយាងចុះមកវិញជាមួយពួកគេ ហើយឈរនៅកន្លែងមួយរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន និងមហាជនជាច្រើនមកពីគ្រប់កន្លែងនៅស្រុកយូដា ពីក្រុងយេរូសាឡិម ពីស្រុកទីរ៉ុស និងស្រុកស៊ីដូន។
អ្នកខ្លះទៀតថា៖ «នេះជាព្រះគ្រីស្ទហើយ» តែខ្លះទៀតសួរថា៖ «តើព្រះគ្រីស្ទត្រូវយាងមកពីស្រុកកាលីឡេឬ?
គេឆ្លើយតបថា៖ «តើលោកមកពីស្រុកកាលីឡេដែរឬ? ចូរពិចារណាមើលចុះ មិនដែលមានហោរាណា កើតមកពីស្រុកកាលីឡេឡើយ»។
ពួកបងប្អូនក៏ឲ្យលោកប៉ុល និងលោកស៊ីឡាស ចេញទៅក្រុងបេរាទាំងយប់ភ្លាម ហើយពេលទៅដល់ ពួកលោកក៏ចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា។
ពេលនោះ ពួកបងប្អូនក៏នាំលោកប៉ុលចេញទៅឯមាត់សមុទ្រភ្លាម តែលោកស៊ីឡាស និងលោកធីម៉ូថេ ស្នាក់នៅទីនោះដដែល។
ដូច្នេះ គេក៏ញែកក្រុងកេដេស នៅស្រុកកាលីឡេ ក្នុងស្រុកភ្នំណែបថាលី ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម ក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) នៅស្រុកភ្នំយូដា។
ពីកុលសម្ព័ន្ធណែបថាលី គេឲ្យក្រុងកេដេស ដែលនៅក្នុងស្រុកកាលីឡេ និងវាលស្មៅជុំវិញ ជាក្រុងជម្រកសម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងហាម៉ាត-ដោរ និងវាលស្មៅជុំវិញ ក្រុងការថាន និងវាលស្មៅជុំវិញ ទាំងអស់មានបីក្រុង។