កាលបងៗឃើញថា ឪពុកស្រឡាញ់យ៉ូសែបជាងកូនទាំងអស់ គេក៏ព្រួតគ្នាស្អប់យ៉ូសែប ហើយមិនអាចនិយាយពាក្យល្អជាមួយគាត់បានឡើយ។
ម៉ាកុស 3:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបើផ្ទះណាបែកបាក់ទាស់ទែងគ្នាឯង ផ្ទះនោះក៏ពុំអាចស្ថិតស្ថេរនៅបានដែរ។ ព្រះគម្ពីរខ្មែរសាកល ហើយប្រសិនបើគ្រួសារមួយបាក់បែកផ្ទៃក្នុង គ្រួសារនោះក៏មិនអាចនៅឈរបានដែរ។ Khmer Christian Bible បើគ្រួសារមួយបែកបាក់គ្នា គ្រួសារនោះក៏មិនអាចនៅស្ថិតស្ថេរបានដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើផ្ទះណាបែកទាស់ទែងគ្នាឯង ផ្ទះនោះក៏មិនអាចនឹងនៅស្ថិតស្ថេរបានដែរ អាល់គីតាប ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។ |
កាលបងៗឃើញថា ឪពុកស្រឡាញ់យ៉ូសែបជាងកូនទាំងអស់ គេក៏ព្រួតគ្នាស្អប់យ៉ូសែប ហើយមិនអាចនិយាយពាក្យល្អជាមួយគាត់បានឡើយ។
មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!
ដូច្នេះ បើអារក្សសាតាំងក្រោកឡើងទាស់នឹងខ្លួនឯង ហើយបែកបាក់ វាពុំអាចស្ថិតស្ថេរនៅបានឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។
ប៉ុន្ដែ បើអ្នករាល់គ្នាប្រខាំគ្នា ហើយហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោអ្នករាល់គ្នាវិនាសអស់រលីងទៅ។
ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន និងគំនុំគុំគួន ទីនោះក៏មានភាពវឹកវរ និងអំពើអាក្រក់គ្រប់យ៉ាង។