៙ ព្រះអង្គបានធ្វើឲ្យទូលបង្គំ ឃើញសេចក្ដីវេទនា និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំ មានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនាំទូលបង្គំឡើងចេញ ពីទីជម្រៅនៃផែនដីមកវិញ។
ម៉ាកុស 16:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកនោះនិយាយមកកាន់ពួកនាងថា៖ «កុំភ័យអី នាងកំពុងរកព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ដែលត្រូវគេឆ្កាង ព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើល៍! នេះហើយជាកន្លែងដែលគេបានដាក់ព្រះសពព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែបុរសនោះនិយាយនឹងពួកនាងថា៖ “កុំភ័យស្លុតឡើយ! ពួកនាងកំពុងរកព្រះយេស៊ូវអ្នកណាសារ៉ែត ដែលត្រូវគេឆ្កាង។ ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញហើយ ព្រះអង្គមិនគង់នៅទីនេះទេ។ មើល៍! នេះហើយជាកន្លែងដែលគេដាក់ព្រះអង្គ។ Khmer Christian Bible ប៉ុន្ដែអ្នកនោះប្រាប់ពួកនាងថា៖ «កុំភ័យអី! អ្នករាល់គ្នាកំពុងរកព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលត្រូវគេឆ្កាងនោះ តែព្រះអង្គបានរស់ឡើងវិញហើយ មិននៅទីនេះទៀតទេ ចូរមើលកន្លែងដែលគេដាក់សពព្រះអង្គចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំងកាំងធ្វើអ្វី! នាងនាំគ្នាមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង តែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញហើយ ព្រះអង្គមិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់ព្រះសពព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកនោះនិយាយថា កុំឲ្យភ័យឡើយ អ្នករាល់គ្នាមករកព្រះយេស៊ូវ ពីណាសារ៉ែត ដែលត្រូវឆ្កាង ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើល នេះជាកន្លែងដែលគេបានផ្តេកព្រះសពទ្រង់ អាល់គីតាប អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំងកាំងធ្វើអ្វី! នាងនាំគ្នាមករកអ៊ីសា ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង អុលឡោះបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយអ៊ីសាមិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់សពគាត់។ |
៙ ព្រះអង្គបានធ្វើឲ្យទូលបង្គំ ឃើញសេចក្ដីវេទនា និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំ មានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនាំទូលបង្គំឡើងចេញ ពីទីជម្រៅនៃផែនដីមកវិញ។
យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប
ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់បីថ្ងៃបីយប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី បីថ្ងៃបីយប់យ៉ាងនោះដែរ។
វាស្រែកឡើងថា «ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែតអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធរបស់ព្រះ»។
គេទាំងអស់គ្នាមានសេចក្ដីអស្ចារ្យ ហើយគេសួរគ្នាទៅវិញទៅមកថា៖ «តើស្អីហ្នឹង? សេចក្តីបង្រៀនថ្មីនេះមានអំណាចម៉្លេះ! លោកបញ្ជាពួកវិញ្ញាណអាក្រក់ ហើយវាក៏ស្តាប់បង្គាប់លោក»។
ពួកនោះនឹងចំអកឲ្យលោក ស្តោះទឹកមាត់ដាក់លោក វាយលោកនឹងរំពាត់ ហើយសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
ព្រះអង្គយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ព្រះអង្គចាប់ផ្ដើមមានព្រះហឫទ័យតានតឹង ហើយតប់ប្រមល់ជាខ្លាំង។
កាលបណ្តាជនឃើញព្រះអង្គភ្លាម គេមានសេចក្តីអស្ចារ្យជាខ្លាំង រួចគេរត់ទៅទទួលព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទីបី ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញ
ប៉ុន្តែ ព្រះបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដោយដោះលែងព្រះអង្គចេញពីសេចក្តីស្លាប់ ព្រោះសេចក្តីស្លាប់គ្មានអំណាចនឹងឃុំព្រះអង្គទុកបានឡើយ។
នោះសូមអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់ជ្រាបថា ដែលបុរសនេះបានជា ហើយឈរនៅមុខអស់លោក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ដែលអស់លោកបានឆ្កាង តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។