Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 16:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​ពួក​នាង​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​កំលោះ​ម្នាក់​ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ស្ត្រីទាំងនោះ​ចូលទៅ​ក្នុង​រូងផ្នូរ ឃើញ​បុរសវ័យក្មេង​ម្នាក់​ដែល​ពាក់​អាវវែង​ពណ៌ស​អង្គុយ​នៅ​ខាងស្ដាំ ពួកនាង​ក៏​ភ័យស្លុត​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ពេល​ចូល​ទៅ​ក្នុង​ផ្នូរ​ ពួក​នាង​ឃើញ​អ្នក​កំលោះ​ម្នាក់​អង្គុយ​នៅ​ខាង​ស្ដាំ​ ពាក់​អាវ​វែង​ពណ៌​ស​ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នាង​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​កំលោះ​ម្នាក់​អង្គុយ​ខាង​ស្ដាំ មាន​សម្លៀក‌បំពាក់​ពណ៌​ស ពួក​នាង​ភ័យ​ស្រឡាំង‌កាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 លុះ​កាល​បាន​ចូល​ទៅ​ក្នុង​ផ្នូរ ក៏​ឃើញ​កំឡោះ​ម្នាក់ ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ហើយ​ស្ត្រី​ទាំង​នោះ​មាន​សេចក្ដី​ភាំង​ស្លុត

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នាង​ចូល​ទៅ​ក្នុង​ផ្នូរ​ឃើញ​កំលោះ​ម្នាក់​អង្គុយ​ខាង​ស្ដាំ មាន​សម្លៀក‌បំពាក់​ពណ៌​ស ពួក​នាង​ភ័យ​ស្រឡាំង‌កាំង។

សូមមើលជំពូក ចម្លង




ម៉ាកុស 16:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​ប្រាប់​ខ្ញុំ​ថា៖ «ដានី‌យ៉ែល​អើយ កុំ​ខ្លាចអី ដ្បិត​ចាប់​ពី​ថ្ងៃ​មុន​ដំបូង ដែល​លោក​បាន​តាំង​ចិត្ត​ចង់​យល់ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​របស់​លោក ព្រះ‌អង្គ​ឮ​ពាក្យ​របស់​លោក​ហើយ រួច​ខ្ញុំ​បាន​មក ក៏​ព្រោះ​តែ​ពាក្យ​របស់​លោក​ដែរ។


ដូច្នេះ លោក​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ ហើយ​ពេល​លោក​ចូល​មក​ដល់ ខ្ញុំក៏​ភ័យ​ញ័រ រួច​ក្រាប​ចុះ​មុខ​ដល់​ដី។ ប៉ុន្ដែ លោក​ពោល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​យល់​ចុះ ដ្បិត​និមិត្ត​នេះ​សម្រាប់​គ្រា​ចុង​បំផុត»។


សណ្ឋាន​របស់​ទេវតា​នោះ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ ហើយ​សម្លៀក‌បំពាក់​ស​ដូច​ហិមៈ។


គេ​ទាំង​អស់​គ្នា​មាន​សេចក្ដី​អស្ចារ្យ ហើយ​គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ស្អី​ហ្នឹង? សេចក្តី​បង្រៀន​ថ្មី​នេះ​មាន​អំណាច​ម៉្លេះ! លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់ ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក»។


ព្រះ‌អង្គ​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌ហឫ‌ទ័យ​តាន​តឹង ហើយ​តប់​ប្រមល់​ជា​ខ្លាំង។


ពេល​ពួក​នាង​ងើប​មុខ​ឡើង ឃើញ​ថ្ម​ដ៏​ធំ​នោះ​មាន​គេ​ប្រមៀល​ចេញ​ជា​ស្រេច។


កាល​បណ្តាជន​ឃើញ​ព្រះ‌អង្គ​ភ្លាម គេ​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង រួច​គេ​រត់​ទៅ​ទទួល​ព្រះ‌អង្គ។


ពេល​សាការី​ឃើញ​ទេវតា លោក​ក៏​ភាន់‌ភាំង ហើយ​មាន​ចិត្ត​ភ័យ​ខ្លាច។


សិស្ស​ដែល​មក​ដល់​ផ្នូរ​មុន ក៏​ចូល​ទៅ​ដែរ គាត់​បាន​ឃើញ ហើយ​ជឿ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម