ប្រសិនបើខ្ញុំបានអំពាវនាវ ហើយព្រះអង្គឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ព្រះអង្គបានទទួលស្ដាប់សំឡេងរបស់ខ្ញុំដែរ។
ម៉ាកុស 16:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលគេឮថាព្រះអង្គមានព្រះជន្មរស់ ហើយថា នាងបានឃើញព្រះអង្គ គេមិនជឿសម្ដីនាងទេ។ ព្រះគម្ពីរខ្មែរសាកល នៅពេលឮថា ព្រះអង្គមានព្រះជន្មរស់ និងឮថានាងបានឃើញព្រះអង្គ ក៏ពួកគេមិនជឿដែរ។ Khmer Christian Bible តែកាលពួកគេឮថា ព្រះអង្គមានព្រះជន្មរស់ ហើយនាងបានជួបព្រះអង្គនោះ ពួកគេមិនជឿទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគេឮថា ព្រះអង្គមានព្រះជន្មវិញហើយ ហើយឮថានាងបានឃើញព្រះអង្គ គេមិនជឿនាងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលគេបានឮថាទ្រង់រស់ ហើយថានាងបានឃើញទ្រង់ នោះគេមិនជឿទេ អាល់គីតាប ពេលគេឮថា អ៊ីសាបានរស់វិញហើយ ហើយឮថានាងបានឃើញអ៊ីសា គេមិនជឿនាងឡើយ។ |
ប្រសិនបើខ្ញុំបានអំពាវនាវ ហើយព្រះអង្គឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ព្រះអង្គបានទទួលស្ដាប់សំឡេងរបស់ខ្ញុំដែរ។
លោកម៉ូសេក៏ប្រាប់កូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្ដែ គេមិនស្តាប់លោកឡើយ ព្រោះគេបាក់ទឹកចិត្ត និងភាពជាទាសករដ៏ឃោរឃៅ។
ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ឱជំនាន់មនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើត្រូវឲ្យខ្ញុំទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
កាលពួកគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានអំណរ និងសេចក្តីអស្ចារ្យ នោះព្រះអង្គមានព្រះបន្ទូលថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»
ដូច្នេះ ពួកសិស្សផ្សេងទៀតប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់» តែគាត់ឆ្លើយថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅព្រះហស្តព្រះអង្គ ទាំងលូកម្រាមដៃទៅក្នុងស្នាមដែកគោល ហើយលូកដៃខ្ញុំទៅត្រង់ឆ្អឹងជំនីរព្រះអង្គ នោះខ្ញុំមិនជឿទេ»។