កាលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានសេចក្តីអស្ចារ្យ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ។
ម៉ាកុស 15:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកពីឡាត់នឹកឆ្ងល់ ដោយឮថាព្រះអង្គសុគតផុតទៅហើយ លោកក៏ហៅមេទ័ពមកសួរឲ្យដឹងថា ព្រះអង្គសុគតមែន ឬមិនមែន។ ព្រះគម្ពីរខ្មែរសាកល ពីឡាត់ក៏ភ្ញាក់ផ្អើលដែលព្រះយេស៊ូវបានសុគតហើយ ដូច្នេះគាត់ហៅមេទាហានលើមួយរយនាក់មក សួរថាតើព្រះអង្គសុគតហើយឬនៅ។ Khmer Christian Bible ពេលដឹងថាព្រះអង្គសោយទិវង្គត លោកពីឡាត់ឆ្ងល់ណាស់ ក៏ហៅនាយទាហានម្នាក់មកសួរ ដើម្បីឲ្យដឹងថាតើព្រះអង្គសោយទិវង្គតមែនឬមិនមែន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាព្រះយេស៊ូសោយទិវង្គតយ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឲ្យដឹងថា ព្រះយេស៊ូសោយទិវង្គតយូរហើយឬ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯលោកពីឡាត់ មានសេចក្ដីឆ្ងល់ពីទ្រង់ ដែលសុគតជាឆាប់ម៉្លេះ ក៏ហៅមេទ័ពមកសួរបញ្ជាក់ បើទ្រង់សុគតជាយូរមកហើយ ឬដូចម្តេច អាល់គីតាប លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាអ៊ីសាស្លាប់យ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឲ្យដឹងថា អ៊ីសាស្លាប់យូរហើយឬ។ |
កាលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានសេចក្តីអស្ចារ្យ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ។
លោកយ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ជាសមាជិកដែលមានកេរ្ដិ៍ឈ្មោះល្អម្នាក់ក្នុងក្រុមប្រឹក្សា ហើយក៏ជាអ្នករង់ចាំព្រះរាជ្យរបស់ព្រះដែរ លោកទៅជួបលោកពីឡាត់ដោយក្លាហាន ដើម្បីសុំព្រះសពព្រះយេស៊ូវ។
ពេលលោកបានដឹងពីមេទ័ពនោះថាព្រះអង្គសុគតមែន លោកក៏ប្រគល់ព្រះសពព្រះអង្គដល់លោកយ៉ូសែប។