អ្នកនោះឆ្លើយតបថា៖ «តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះឬ?» ពេលនោះ លោកម៉ូសេភិតភ័យណាស់ ហើយគិតថា៖ «រឿងនេះប្រាកដជាគេដឹងហើយ»។
ម៉ាកុស 11:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយទូលសួរថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើអ្នកណាប្រគល់អំណាចឲ្យលោកធ្វើការទាំងនេះ?» ព្រះគម្ពីរខ្មែរសាកល ហើយសួរថា៖ “តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាប្រគល់សិទ្ធិអំណាចនេះដល់អ្នកឲ្យធ្វើការទាំងនេះ?”។ Khmer Christian Bible ហើយពួកគេសួរព្រះអង្គថា៖ «តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចអ្នកធ្វើការទាំងនេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទូលសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោកធ្វើការទាំងនេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទូលសួរថា អ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នកធ្វើ អាល់គីតាប គេសួរអ៊ីសាថា៖ «តើអ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យអ្នកធ្វើការទាំងនេះ?»។ |
អ្នកនោះឆ្លើយតបថា៖ «តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះឬ?» ពេលនោះ លោកម៉ូសេភិតភ័យណាស់ ហើយគិតថា៖ «រឿងនេះប្រាកដជាគេដឹងហើយ»។
ដែលលោកបាននាំយើងចេញពីស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ មក ដើម្បីសម្លាប់យើងនៅក្នុងទីរហោស្ថាន តើការនេះតូចពេកឬ បានជាលោកត្រូវតាំងខ្លួនធ្វើជាចៅហ្វាយលើយើងថែមទៀត?
អ្នកទាំងនោះលើកគ្នាទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន ដោយពោលទៅកាន់លោកទាំងពីរថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! ក្រុមជំនុំទាំងមូលសុទ្ធតែបរិសុទ្ធ ហើយព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហេតុអ្វីបានជាពួកលោកលើកកម្ពស់ខ្លួនត្រួតលើក្រុមជំនុំរបស់ព្រះយេហូវ៉ាដូច្នេះ?»
ព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិមជាមួយពួកសិស្សម្តងទៀត។ ពេលព្រះអង្គកំពុងតែយាងចុះឡើងក្នុងព្រះវិហារ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំក៏ចូលមកជួបព្រះអង្គ
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំនឹងសួរអស់លោកពីសំណួរមួយ សូមឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វី។
ឱមនុស្សក្បាលរឹង ដែលមានចិត្ត មានត្រចៀកមិនកាត់ស្បែកអើយ! អស់លោកចេះតែទាស់នឹងព្រះវិញ្ញាណបរិសុទ្ធជានិច្ច មិនខុសពីបុព្វបុរសរបស់អស់លោកទេ!