ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




មីកា 7:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជាអ្នក​ដែល​ប្រមូល​ផល​បន្ទាប់ពី​ផ្លែ​រដូវ​ក្តៅ បន្ទាប់​ពី​គេ​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ក៏​គ្មាន​ផ្លែ​ល្វា​ទុំ​ដើម​រដូវ ដែល​ខ្ញុំ​ចូល​ចិត្តដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ! ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រក បេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំ ហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំង‌បាយជូរ ក្រោយ​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំ គឺ​គ្មាន​ផ្លែ​ទំពាំង‌បាយជូរ​សោះ ហើយ​សូម្បី​តែ​ឧទុម្ពរ*​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្ត ក៏​គ្មាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជា​នៅ​វេលា​ដែល​បេះ​ផ្លែ​រដូវ​ក្តៅ​រួច​ហើយ គឺ​ដូច​ជា​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​ក្រោយ​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ចិត្ត​ខ្ញុំ​ប្រាថ្នា​ចង់​បាន​ផ្លែ​ល្វា ដែល​ទុំ​ដើម​រដូវ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ! ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រក បេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំ ហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំង‌បាយជូរ ក្រោយ​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំ គឺ​គ្មាន​ផ្លែ​ទំពាំង‌បាយ​ជូរ​សោះ ហើយ​សូម្បី​តែ​ឧទុម្ពរ​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្ត ក៏​គ្មាន​ដែរ។

សូមមើលជំពូក



មីកា 7:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ វេទនា​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​ស្នាក់​អាស្រ័យ នៅ​ស្រុក​មែសេក គឺ​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​លំនៅ របស់​សាសន៍​កេដារ​ដូច្នេះ!


មនុស្ស​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់ សូម្បី​តែ​ម្នាក់​បាន?


នឹង​មាន​ផល​ខ្លះ​សល់​នៅ​ដែរ ដូច​ជា​កាល​គេ​អង្រួន​ដើម​អូលីវ គង់​តែ​មាន​ផ្លែ​ពីរ ឬ​បី​នៅ​លើ​ចុង​មែក​ដែល​ខ្ពស់​បំផុត ហើយ​បួន​ឬ​ប្រាំ​នៅ​មែក​សំយាយ នៃ​ដើម​ណា​ដែល​មាន​ផ្លែ​ច្រើន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។


ដ្បិត​នៅ​ក្នុង​បណ្ដា‌ជន​ជាតិ​ដែល​នៅ​កណ្ដាល​ផែនដី នឹង​ត្រូវ​ដូច​ជា​ពេល​អង្រួន​ដើម​អូលីវ ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង‌បាយ‌ជូរ ក្រោយពេល​ដែល​គេ​ប្រមូល​ផល​រួច​រាល់។


យើង​បាន​ឮ​បទ​ចម្រៀង​មក​ពី​ចុង​ផែនដី​បំផុត​ថា សិរី​សួស្តី ចូរ​មាន​ដល់​ព្រះ​ដ៏​សុចរិត តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ វរ​ហើយ​ខ្ញុំ ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​មនុស្ស​ឧបាយ បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ជា​ខ្លាំង


ហើយ​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លម្អ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល នឹង​បាន​ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​ដំបូង​មុន​រដូវ​ក្តៅ កាល​ណា​គេ​ក្រឡេក​ទៅ​ឃើញ នោះ​ក៏​បេះ​មក​ដល់​ដៃ​ពម​ចូល​ទៅ​ភ្លាម។


នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។


ម៉ែ​អើយ វរ​ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ៍​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែ គេ​ប្រទេច​ផ្ដាសា​ខ្ញុំ​គ្រប់​គ្នា។


ល្អី​មួយ​មាន​ផ្លែ​ល្វា​ល្អ​ណាស់ ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​មុន​គេ ឯ​ល្អី​មួយ​ទៀត​មាន​ផ្លែ​ល្វា​អាក្រក់​ណាស់ ដែល​បរិ‌ភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ពេក។


ដ្បិត​ខ្ញុំ​បាន​ឮ​សំឡេង​មួយ ដូច​ជា​សំឡេង​របស់​ស្រី ដែល​ឈឺ​ហៀប​សម្រាល​កូន ជា​សេចក្ដី​ព្រួយ​បារម្ភ​របស់​ស្រី ដែល​សម្រាល​កូន​ជា​ដំបូង គឺ​ជា​សំឡេង​កូន​ស្រី​ស៊ីយ៉ូន ដែល​ដក​ដង្ហើម​ថ្ងូរ ហើយ​ស្រងាក​ដៃ ដោយ​ថា "វរ​ហើយ​ខ្ញុំ ដ្បិត​ព្រលឹង​ខ្ញុំ​ល្វើយ​ណាស់ នៅ​ចំពោះ​ពួក​កាប់​សម្លាប់​នេះ"»។


«អ្នក​បាន​និយាយ​ថា ឥឡូវ​នេះ វរ​ហើយ​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បន្ថែម​សេចក្ដី​សោក‌សៅ ដល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ខ្ញុំ​ក៏​ល្វើយ​ដោយ​ថ្ងូរ ឥត​មាន​សេចក្ដី​សម្រាក​ឡើយ។


ចូរ​រត់​ទៅ​មក​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​មើល ឲ្យ​ដឹង​ឥឡូវ ចូរ​ស្វែង​រក​នៅ​ទីធ្លា​ទាំង​ប៉ុន្មាន​មើល បើ​មាន​អ្នក​ណា​មួយ គឺ​បើ​មាន​មនុស្ស​ណា ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឬ​ដែល​ស្វែង​រក​សេចក្ដី​ពិត នោះ​យើង​នឹង​អត់​ទោស​ដល់​ទី​ក្រុង​នេះ។


យើង​បាន​ប្រទះ​នឹង​អ៊ីស្រា‌អែល ដូច​ជា​ប្រទះ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ទី​រហោ‌ស្ថាន យើង​បាន​ឃើញ​ដូន​តា​របស់​អ្នក​រាល់​គ្នា ដូច​ជា​ផ្លែ​ដំបូង​នៅ​លើ​ដើម​ល្វា គឺ​នៅ​រដូវ​ដំបូង។ ប៉ុន្ដែ គេ​បាន​ទៅ​ដល់​បាល-ពេអរ ហើយ​បាន​ថ្វាយ​ខ្លួន​ដល់​រូប​ព្រះ​គួរ​ខ្មាស ក៏​ត្រឡប់​ជា​គួរ​ខ្ពើម​ឆ្អើម ដូច​របស់​ដែល​គេ​ស្រឡាញ់​នោះ។


ផល​ដំបូង​ពី​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក​របស់​គេ ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌យេហូវ៉ា នឹង​បាន​ជា​របស់​អ្នក។ អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក អាច​បរិ‌ភោគ​របស់​ទាំង​នោះ​បាន។