កុំថ្លែងប្រាប់នៅក្រុងកាថ កុំប្រកាសប្រាប់តាមផ្លូវ នៅក្នុងក្រុងអាសកាឡូនឡើយ ក្រែងពួកកូនស្រីរបស់សាសន៍ភីលីស្ទីន បានរីករាយសប្បាយ ហើយក្រែងកូនស្រីរបស់ពួកមិនកាត់ស្បែកនោះ បានអរសាទរ។
មីកា 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំថ្លែងប្រាប់រឿងនេះនៅក្រុងកាថឡើយ ក៏កុំយំឲ្យសោះ ចូរឯងននៀលខ្លួននៅក្នុងធូលីដី ត្រង់បេតលេ-អាប្រាចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏កុំបង្ហូរទឹកភ្នែកដែរ។ កុំដេកននៀលលើដីនៅក្រុងបេត-លេ-អាប្រា ឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យថ្លែងប្រាប់រឿងនេះនៅក្រុងកាថឡើយ ក៏កុំឲ្យយំឲ្យសោះ ចូរឲ្យឯងននៀលខ្លួននៅក្នុងធូលីដីត្រង់បេតលេ-អាប្រាចុះ អាល់គីតាប កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏កុំបង្ហូរទឹកភ្នែកដែរ។ កុំដេកននៀលលើដីនៅក្រុងបេត-លេ-អាប្រា ឲ្យសោះ។ |
កុំថ្លែងប្រាប់នៅក្រុងកាថ កុំប្រកាសប្រាប់តាមផ្លូវ នៅក្នុងក្រុងអាសកាឡូនឡើយ ក្រែងពួកកូនស្រីរបស់សាសន៍ភីលីស្ទីន បានរីករាយសប្បាយ ហើយក្រែងកូនស្រីរបស់ពួកមិនកាត់ស្បែកនោះ បានអរសាទរ។
ឱកូនស្រីនៃប្រជារាស្ត្ររបស់យើងអើយ ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ ត្រូវកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែមួយ ជាទំនួញយ៉ាងជូរចត់បំផុត ព្រោះមេបំផ្លាញនឹងមកលើយើងរាល់គ្នាភ្លាម។
ហេតុនេះ មនុស្សឈ្លាសវៃ នឹងស្ងៀមនៅក្នុងគ្រាបែបនេះ ដ្បិតនេះជាគ្រាមួយដ៏អាក្រក់។
ហើយកាលណាសាច់ញាតិរបស់ខ្លួន គឺអ្នកដែលបូជាសព ចូលទៅលើកសាកសពនាំចេញពីផ្ទះ គាត់នឹងស្រែកសួរអ្នកដែលនៅក្នុងបន្ទប់ ក្នុងផ្ទះថា «តើមានអ្នកណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយថា «គ្មានទេ»។ ពេលនោះ សាច់ញាតិនោះនឹងពោលថា «កុំមាត់អី!» យើងមិនត្រូវចេញព្រះនាមព្រះយេហូវ៉ាទេ។