ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ភីលេម៉ូន 1:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ ដ្បិត​ខ្ញុំ ប៉ុល មាន​វ័យ​ចាស់​ហើយ ហើយ​ឥឡូវ​នេះ​ក៏​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ‌យេ‌ស៊ូវ​ទៀត​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក៏​ខ្ញុំ​សុខចិត្ត​សូមអង្វរ​អ្នក​វិញ ដោយសារតែ​សេចក្ដីស្រឡាញ់​។ ខ្ញុំ ប៉ូល ក្នុងនាមជា​មនុស្សចាស់​បែបនេះ ហើយ​ឥឡូវនេះ​ជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ទៀតផង​——

សូមមើលជំពូក

Khmer Christian Bible

ក៏​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ​ ដ្បិត​ប៉ូល​ខ្ញុំ​ជា​មនុស្ស​ចាស់​ ហើយ​ឥឡូវ​នេះ​ក៏​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រិស្ដ​យេស៊ូ​ទៀត​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក៏​ខ្ញុំ​ចូល​ចិត្ត​យក​សេចក្ដី​ស្រឡាញ់​មក​អង្វរ​លោក​ប្អូន​វិញ​ដែរ។ ខ្ញុំ ប៉ូល ដែល​កាន់​តែ​ចាស់​ហើយ ឥឡូវ​នេះ ក៏​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះគ្រិស្ត‌យេស៊ូ​ថែម​ទៀត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គង់​តែ​ខ្ញុំ ឈ្មោះ​ប៉ុល ជា​អ្នក​មាន​វ័យ​ចាស់​ហើយ ដែល​ឥឡូវ​នេះ បាន​ជាប់​គុក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្ដី​ស្រឡាញ់​វិញ

សូមមើលជំពូក

អាល់គីតាប

ក៏​ខ្ញុំ​ចូល​ចិត្ដ​យក​សេចក្ដី​ស្រឡាញ់​មក​អង្វរ​លោក​ប្អូន​វិញ​ដែរ។ ខ្ញុំ ប៉ូល ដែល​កាន់​តែ​ចាស់​ហើយ ឥឡូវ​នេះ ក៏​ជាប់​ឃុំ‌ឃាំង​ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ថែម​ទៀត

សូមមើលជំពូក



ភីលេម៉ូន 1:9
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ជា​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយក៏​ដោយ ដើម្បីឲ្យ​ទូល‌បង្គំ​បាន​ប្រកាស ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដល់​មនុស្សជំនាន់​ក្រោយ គឺ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដល់មនុស្ស​ទាំង​អស់​ដែល​ត្រូវ​កើត​មក។


សូម​កុំ​លះ​បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​ចាស់​ជរា ហើយ​កុំ​បោះ‌បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​កម្លាំង​ទូល‌បង្គំ​អន់‌ថយនេះ​ឡើយ។


ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្តិ‌សព្ទ។


ទោះ​បី​ជា​អ្នក​ចាស់​ជរា យើង​នឹង​បី​អ្នក​ដរាប​ដល់​អ្នក​មាន​សក់​ស គឺ​យើង​បាន​បង្កើត ហើយ​យើង​នឹង​ថែរក្សា​អ្នក អើ យើង​នឹង​បី ហើយ​នឹង​ជួយ​អ្នក​ឲ្យ​រួច។


ដូច្នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តា‌ករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ បរិសុទ្ធ ហើយ​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ។ នេះ​ហើយ​ជា​ការ​ថ្វាយ​បង្គំ​របស់​អ្នក​រាល់​គ្នា​តាម​របៀប​ត្រឹម​ត្រូវ។


ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​កំពុង​អង្វរ​តាម​រយៈ​យើង គឺ​យើង​អង្វរ​អ្នក​រាល់​គ្នា​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ជា​នា​នឹង​ព្រះ​វិញ​ទៅ។


ដោយ​យើង​ធ្វើ​ការ​ជា​មួយ​ព្រះ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ទទួល​ព្រះ‌គុណ​របស់​ព្រះ ជា​អសា​ឥត​ការ​ឡើយ។


ដ្បិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ‌យេស៊ូវ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​របស់​ព្រះ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ុល ជា​អ្នក​ទោស​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អ្នក​រាល់​គ្នា​ជា​ពួក​សាសន៍​ដទៃ


ដូច្នេះ ខ្ញុំ​ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ‌អម្ចាស់ សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​រស់​នៅ​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ តាម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​នោះ​ចុះ


ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់​ដោយ​ព្រោះ​ដំណឹង​ល្អ​នេះ ហើយ​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដោយ​ក្លា‌ហាន តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។


ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​ចម្រើន​កម្លាំង​ខ្ញុំ គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រោះ​ព្រះ‌អង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់ ទាំងតែង​តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ‌អង្គ


ត្រូវ​ទូន្មាន​លោក​តា​ចាស់ៗ​ឲ្យ​ចេះ​គ្រប់​គ្រង​ចិត្ត មាន​ចិត្ត​នឹង​ធឹង ហើយ​ធ្ងន់ ឲ្យ​មាន​ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ខ្ជាប់​ខ្ជួន​ផង។


ជា​ពិសេស ខ្ញុំសូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ការ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​វិល​ត្រឡប់​មក​រក​អ្នក​រាល់​គ្នា​វិញ ក្នុង​ពេល​ឆាប់ៗ។


ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​អ្នក​ប្រទេស​ក្រៅ និង​ដូច​ជា​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ថា ចូរ​ចៀស​ពី​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ប្រឆាំង​នឹង​ព្រលឹង​នោះ​ចេញ។


ពេល​ណា​ឪពុក ឬ​បង​ប្អូន​របស់​ស្ត្រី​ទាំង​នោះ​មក​ប្តឹង​យើង យើង​នឹង​អង្វរ​គេ​ថា "សូម​អាណិត​មេត្តា​ពួក​គេ​ឲ្យ​យើង​ផង ព្រោះ​ពេល​យើង​ទៅ​ច្បាំង​នោះ យើង​រក​ស្ត្រី​មក​ឲ្យ​គេ​ធ្វើ​ជា​ប្រពន្ធ​មិន​បាន​គ្រប់​គ្នា​ទេ ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នាលើក​កូន​ស្រី​ឲ្យ​ពួក​គេ នោះទើប​មាន​ទោស "»