វាចូលចិត្តជេរប្រទេច សូមឲ្យបណ្ដាសាធ្លាក់លើវាចុះ! វាមិនចូលចិត្តនឹងការឲ្យពរទេ សូមឲ្យការជូនពរស្ថិតនៅឆ្ងាយពីវា!
ពួកចៅហ្វាយ 9:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនាំគ្នាចេញទៅចម្ការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចធ្វើពិធីបុណ្យយ៉ាងសប្បាយ បន្ទាប់មក គេចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្ដាសាអ័ប៊ីម៉្មាឡិច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចេញទៅចម្ការ បេះផ្លែទំពាំងបាយជូរ ហើយគាបយកទឹក រួចនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ។ បន្ទាប់មក គេចូលទៅក្នុងវិហារព្រះរបស់គេ គេនាំគ្នាស៊ីផឹក ហើយដាក់បណ្ដាសាលោកអប៊ីម៉ាឡេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនាំគ្នាចេញទៅឯចំការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចតាំងអរសប្បាយឡើងជាមួយគ្នា នោះក៏ចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្តាសាដល់អ័ប៊ីម៉្មាឡិច អាល់គីតាប ពួកគេចេញទៅចម្ការ បេះផ្លែទំពាំងបាយជូរ ហើយគាបយកទឹក រួចនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ។ បន្ទាប់មក គេចូលទៅក្នុងវិហារព្រះរបស់គេ គេនាំគ្នាស៊ីផឹក ហើយដាក់បណ្តាសាលោកអប៊ីម៉ាឡេក។ |
វាចូលចិត្តជេរប្រទេច សូមឲ្យបណ្ដាសាធ្លាក់លើវាចុះ! វាមិនចូលចិត្តនឹងការឲ្យពរទេ សូមឲ្យការជូនពរស្ថិតនៅឆ្ងាយពីវា!
កាលលោកបានមកដល់ជិតជំរំ ឃើញរូបកូនគោ ហើយឃើញគេកំពុងតែលោតរាំលេង លោកម៉ូសេកើតមានកំហឹងជាខ្លាំង រួចលោកក៏បោះបន្ទះថ្មចេញពីដៃ ហើយបោកបំបែកនៅជើងភ្នំ។
លុះស្អែកឡើង ប្រជាជានទាំងអស់ក្រោកឡើងពីព្រលឹម ទៅថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយគេក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ។
ដូច្នេះ ចូរថ្លែងទំនាយតាមពាក្យទាំងនេះទាស់នឹងគេ ហើយប្រាប់គេថា ព្រះយេហូវ៉ានឹងគ្រហឹមពីខាងលើ ហើយបព្ចោញព្រះសូរសៀង ពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គនឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលព្រះអង្គ ក៏ស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់ ដូចជាសម្រែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ
ព្រះករុណាបានតម្កើងអង្គទ្រង់ ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌។ ព្រះករុណាបានបញ្ជាឲ្យគេយកពែងរបស់ព្រះវិហាររបស់ព្រះអង្គមកចំពោះព្រះករុណា ហើយព្រះករុណា និងពួកសេនាបតី ពួកមហេសី និងពួកស្ដ្រីអ្នកម្នាងរបស់ព្រះករុណា បានផឹកស្រាពីពែងទាំងនោះ ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកឯព្រះ ដែលដង្ហើមរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាក៏ជារបស់ព្រះអង្គ ព្រះករុណាមិនបានលើកតម្កើងព្រះអង្គទេ។
គេមិនបានស្រែករកយើងដោយស្មោះពីចិត្តទេ តែគេបែរជាស្រែកទ្រហោ នៅលើដំណេករបស់គេទៅវិញ គេឆូតសាច់របស់ខ្លួនឲ្យបានស្រូវ និងស្រាទឹកទំពាំងបាយជូរថ្មី គេបះបោរប្រឆាំងនឹងយើង។
កូនរបស់ស្ត្រីសាសន៍អ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះ ព្រមទាំងជេរប្រទេចផង ដូច្នេះ គេនាំមកឯលោកម៉ូសេ។ ម្តាយរបស់អ្នកនោះ ឈ្មោះសឡូមិត ជាកូនឌីបរី ក្នុងកុលសម្ព័ន្ធដាន់។
គ្រានោះ ពួកមេសាសន៍ភីលីស្ទីនបានប្រមូលគ្នា ដើម្បីថ្វាយយញ្ញបូជាយ៉ាងឱឡារិកដល់ដាកុន ជាព្រះរបស់គេ ហើយនាំគ្នាអរសប្បាយ គេពោលថា៖ «ព្រះរបស់យើងបានប្រគល់សាំសុនជាខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ!»
ក្រោយពីគេឌានបានស្លាប់ផុតទៅ ពួកកូនចៅអ៊ីស្រាអែលក៏បានងាកបែរទៅផិតក្បត់តាមពួកព្រះបាលវិញទៀត ហើយគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ។
គ្រានោះ កាអាលជាកូនអេបេឌ បានមកដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់ ហើយពួកមេដឹកនាំនៅស៊ីគែមក៏ទុកចិត្តនឹងគាត់។
គេក៏យកប្រាក់សុទ្ធចិតសិបស្លឹងពីវិហាររបស់ព្រះបាល-បេរីតជូនគាត់ ហើយគាត់ក៏យកទៅជួលមនុស្សពាល និងមនុស្សអានាថា ឲ្យមកតាមខ្លួន។
កាលពួកមេដឹកនាំទាំងប៉ុន្មាននៅប៉មស៊ីគែមឮដំណឹងនេះ គេក៏ចូលទៅក្នុងជម្រកការពារនៃវិហារព្រះបេរីត។
រួចនិយាយទៅដាវីឌថា៖ «តើយើងជាឆ្កែឬ បានជាឯងមកជួបយើងទាំងកាន់ដំបងដូច្នេះ?»។ ហើយក៏ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់វា