Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 គ្រា​នោះ កាអាល​ជា​កូន​អេបេឌ បាន​មក​ដល់​ស៊ីគែម​ជា​មួយ​បង​ប្អូន​របស់​គាត់ ហើយ​ពួកមេ​ដឹក​នាំ​នៅ​ស៊ីគែម​ក៏​ទុក​ចិត្ត​នឹង​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ថ្ងៃ​មួយ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ បាន​ធ្វើ​ដំណើរ​ដល់​ស៊ីគែម​ជា​មួយ​បងប្អូន​របស់​គាត់។ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទុក​ចិត្ត​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 គ្រា​នោះ កាអាស​ជា​កូន​អេបេឌ ក៏​មក​ដល់​ស៊ីគែម​ជា​មួយ​នឹង​បង​ប្អូន​គាត់ ហើយ​ពួក​មនុស្ស​នៅ​ស៊ីគែម ក៏​ទុក​ចិត្ត​នឹង​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ថ្ងៃ​មួយ​លោក​កាអាល ជា​កូន​របស់​លោក​អេបេដ បាន​ធ្វើ​ដំណើរ​ដល់​ស៊ីគែម​ជា​មួយ​បង‌ប្អូន​របស់​គាត់។ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទុក​ចិត្ត​គាត់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់‌រ៉ាម​មាន​ប្រសាសន៍​ទៅកាន់​ឡុត​ថា៖ «សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​ក្មួយ និង​អ៊ំ ហើយ​រវាង​ពួក​គង្វាល​របស់​ក្មួយ​នឹង​ពួក​គង្វាល​របស់​អ៊ំ ដ្បិត​យើង​ជា​បង‌ប្អូន​នឹង​គ្នា។


គាត់​ពោល​ថា៖ «ខ្ញុំ​សូម​អង្វរ បង‌ប្អូន​ខ្ញុំ​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ!


ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​បាន​បង្កប់​មនុស្ស​នៅ​លើ​ភ្នំ​ឲ្យ​ចាំ​ចាប់​គាត់ អ្នក​ទាំង​នោះ​ក៏​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ហើយ​ដំណឹង​នោះក៏បាន​ឮ​ដល់​អ័ប៊ី‌ម៉្មា‌ឡិច។


គេ​នាំ​គ្នា​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង‌បាយ​ជូរ​របស់​ខ្លួន​យក​មក​គាប រួច​ធ្វើ​ពិធី​បុណ្យ​យ៉ាង​សប្បាយ បន្ទាប់​មក គេ​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្ដា‌សា​អ័ប៊ី‌ម៉្មា‌ឡិច។


កាអាល​ជា​កូន​អេបេឌ​ពោល​ឡើង​ថា៖ «តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្នក​ណា ហើយ​ពួក​យើង​នៅ​ស៊ីគែម​នេះ​ជា​អ្នក​ណា បាន​ជា​យើង​ត្រូវ​បម្រើ​គាត់? តើ​គាត់​មិន​មែន​ជា​កូន​របស់​យេរូ-បាល ហើយ​សេប៊ុល​មិន​មែន​ជា​តំណាង​របស់​គាត់​ទេ​ឬ? ចូរ​បម្រើ​មនុស្ស​របស់​ហាម៉ោរ ដែល​ជា​ឪពុក​របស់​ស៊ីគែម​វិញ ហេតុ​អី​បាន​ជា​យើង​ត្រូវ​បម្រើ​អ័ប៊ី‌ម៉្មា‌ឡិច?


កាល​សេប៊ុល​ជា​ចៅ‌ហ្វាយ​ក្រុង​បាន​ឮ​ពាក្យ​របស់​កាអាល​ជា​កូន​អេបេឌ​ដូច្នេះ កំហឹង​របស់​លោក​ក៏​ឆួល​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម