លោកឡាបាន់ក៏ពោលឡើងថា៖ «ប្រាកដហើយ ក្មួយជាឆ្អឹងរបស់អ៊ំ និងជាសាច់របស់អ៊ំពិតមែន!»។ លោកយ៉ាកុបក៏ស្នាក់នៅជាមួយគាត់រយៈពេលមួយខែ។
ពួកចៅហ្វាយ 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «សូមនិយាយដាក់ត្រចៀកពួកមេដឹកនាំនៅស៊ីគែមទាំងអស់ថា បើកូនយេរូ-បាលទាំងចិតសិបនាក់ ឬមនុស្សតែម្នាក់គ្រប់គ្រងលើអស់លោក តើណាមួយប្រសើរជាង? សូមនឹកចាំផងដែរថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «សូមបងប្អូនទៅសួរអ្នកមុខអ្នកការទាំងអស់ នៅស៊ីគែមថា តើអស់លោកចង់ឲ្យកូនរបស់លោកយេរូបាល ទាំងចិតសិបនាក់គ្រប់គ្រងលើអស់លោក ឬក៏ចង់ឲ្យមានតែម្នាក់ប៉ុណ្ណោះ? សូមកុំភ្លេចថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមខ្សឹបដាក់ត្រចៀកនៃពួកមនុស្សនៅស៊ីគែមទាំងអស់ថា បើពួកកូនយេរូ-បាលទាំង៧០នាក់ ឬមនុស្សតែម្នាក់គ្រងរាជ្យលើអ្នករាល់គ្នា នោះតើណាវិសេសជាងណា សូមឲ្យអ្នករាល់គ្នានឹកចាំយ៉ាងនេះទៀត គឺថាខ្ញុំនេះជាសាច់ឈាមនឹងអ្នករាល់គ្នាដែរ អាល់គីតាប «សូមបងប្អូនទៅសួរអ្នកមុខអ្នកការទាំងអស់ នៅស៊ីគែមថា តើអស់លោកចង់ឲ្យកូនរបស់លោកយេរូបាល ទាំងចិតសិបនាក់គ្រប់គ្រងលើអស់លោក ឬក៏ចង់ឲ្យមានតែម្នាក់ប៉ុណ្ណោះ? សូមកុំភ្លេចថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។ |
លោកឡាបាន់ក៏ពោលឡើងថា៖ «ប្រាកដហើយ ក្មួយជាឆ្អឹងរបស់អ៊ំ និងជាសាច់របស់អ៊ំពិតមែន!»។ លោកយ៉ាកុបក៏ស្នាក់នៅជាមួយគាត់រយៈពេលមួយខែ។
មួយទៀត ត្រូវប្រាប់ដល់អ័ម៉ាសាថា "តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬ? បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង"»។
បន្ទាប់មក ប្រជាជនអ៊ីស្រាអែលទាំងអស់ បានប្រមូលគ្នាមករកដាវីឌ នៅក្រុងហេប្រុន ទូលថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតនឹងលោកដែរ។
ដូច្នេះ ដោយព្រោះកូនចៅនោះជាប់សាច់ឈាមនឹងគ្នា ព្រះអង្គក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដោយព្រះអង្គសុគត ដើម្បីបំផ្លាញអានោះដែលមានអំណាចលើសេចក្តីស្លាប់ គឺអារក្ស
គ្រានោះ គេឌានមានកូនប្រុសចិតសិបនាក់ គឺកូនដែលលោកបានបង្កើត ដ្បិតលោកមានប្រពន្ធច្រើន។
ហើយនៅថ្ងៃនេះ អ្នករាល់គ្នាបែរជាលើកគ្នាមកទាស់នឹងក្រុមគ្រួសារឪពុកខ្ញុំ ព្រមទាំងសម្លាប់កូនរបស់លោកចិតសិបនាក់ នៅលើថ្មតែមួយ ហើយលើកតាំងអ័ប៊ីម៉្មាឡិច ជាកូនរបស់ស្រីបម្រើរបស់លោក ឲ្យធ្វើជាស្តេចលើពួកមេដឹកនាំនៅស៊ីគែម ដោយព្រោះតែគាត់ជាសាច់ញាតិរបស់អ្នករាល់គ្នា
បន្ទាប់មក គាត់ទៅផ្ទះឪពុកគាត់ នៅក្រុងអូប្រា ហើយសម្លាប់កូនយេរូ-បាល ដែលជាបងប្អូនរបស់ខ្លួនទាំងចិតសិបនាក់ នៅលើថ្មតែមួយ សល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានលាក់ខ្លួន។