Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សូម​ខ្សឹប​ដាក់​ត្រចៀក​នៃ​ពួក​មនុស្ស​នៅ​ស៊ីគែម​ទាំង​អស់​ថា បើ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ឬ​មនុស្ស​តែ​ម្នាក់​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​តើ​ណា​វិសេស​ជាង​ណា សូម​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ចាំ​យ៉ាង​នេះ​ទៀត គឺ​ថា​ខ្ញុំ​នេះ​ជា​សាច់​ឈាម​នឹង​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «សូម​និយាយ​ដាក់​ត្រចៀក​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​ទាំង​អស់​ថា បើ​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ឬ​មនុស្ស​តែ​ម្នាក់​គ្រប់​គ្រង​លើ​អស់​លោក តើ​ណា​មួយ​ប្រសើរ​ជាង? សូម​នឹក​ចាំ​ផង​ដែរ​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «សូម​បងប្អូន​ទៅ​សួរ​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ នៅ​ស៊ីគែម​ថា តើ​អស់​លោក​ចង់​ឲ្យ​កូន​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់​គ្រប់‌គ្រង​លើ​អស់​លោក ឬ​ក៏​ចង់​ឲ្យ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ? សូម​កុំ​ភ្លេច​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «សូម​បង‌ប្អូន​ទៅ​សួរ​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ នៅ​ស៊ីគែម​ថា តើ​អស់​លោក​ចង់​ឲ្យ​កូន​របស់​លោក​យេរូ‌បាល ទាំង​ចិត​សិប​នាក់​គ្រប់‌គ្រង​លើ​អស់​លោក ឬ​ក៏​ចង់​ឲ្យ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ? សូម​កុំ​ភ្លេច​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​និយាយ​ថា ឯង​ជា​សាច់​ឈាម​របស់​អញ​ពិត​មែន រួច​យ៉ាកុប​ក៏​នៅ​ជា​មួយ​នឹង​គាត់​១​ខែ។


មួយ​ទៀតត្រូវ​ប្រាប់​ដល់​អ័ម៉ាសា​ថា តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ​អី បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួយ​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង


គ្រា​នោះ សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ប្រមូល​គ្នា​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា មើល យើង​ខ្ញុំ​រាល់​គ្នា​ជា​សាច់​ឈាម​ជា​មួយ​នឹង​លោក


ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​របស់​រូប​អង្គ នឹង​សាច់​ឆ្អឹង​ទ្រង់


ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត


លោក​បង្កើត​បាន​កូន​ប្រុស​៧០​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ជា​ច្រើន


ហើយ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លើក​គ្នា​មក​ទាស់​នឹង​ពួក​គ្រួ​ឪពុក​ខ្ញុំ​វិញ ព្រម​ទាំង​សំឡាប់​កូន​របស់​លោក​ទាំង​៧០​នាក់ នៅ​លើ​ថ្ម​តែ​១ ហើយ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​របស់​បាវ​បំរើ​លោក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​បណ្តា​មនុស្ស​នៅ​ស៊ីគែម ដោយ​ព្រោះ​តែ​គេ​ជា​សាច់‌ញាតិ នឹង​អ្នក​រាល់​គ្នា​ដូច្នេះ


រួច​នាំ​ទៅ​ឯ​ផ្ទះ​ឪពុក​នៅ​ក្រុង​អូប្រា សំឡាប់​ពួក​កូន​យេរូ-បាល​ដែល​ជា​បង​ប្អូន​ខ្លួន​ទាំង​៧០​នាក់ នៅ​លើ​ថ្ម​តែ​១ នៅ​សល់​តែ​យ៉ូថាម ជា​កូន​ពៅ​របស់​យេរូ-បាល​ប៉ុណ្ណោះ ដ្បិត​គាត់​បាន​ពួន​ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម