ដូច្នេះ នៅថ្ងៃនោះ គេហៅគេឌាន ថា «យេរូ-បាល» ដែលមានន័យថា «ទុកឲ្យព្រះបាលតវ៉ានឹងគាត់ទៅ ព្រោះគាត់បានរំលំអាសនារបស់លោក»។
ពួកចៅហ្វាយ 9:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាបានប្រព្រឹត្តដោយទៀងត្រង់ ហើយស្មោះអស់ពីចិត្ត ដោយបានតាំងអ័ប៊ីម៉្មាឡិចឲ្យធ្វើជាស្តេច បើអ្នករាល់គ្នាបានប្រព្រឹត្តល្អនឹងយេរូ-បាល ព្រមទាំងគ្រួសាររបស់លោក ហើយបានសងគុណឲ្យសមនឹងកិច្ចការដែលលោកបានធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ តើអ្នករាល់គ្នាលើកអប៊ីម៉ាឡេកឡើងជាស្ដេចដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែនឬ? តើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងគ្រួសារលោក ដោយត្រឹមត្រូវឬ? តើអ្នករាល់គ្នាដឹងគុណលោក ចំពោះកិច្ចការដែលលោកបានធ្វើដល់អ្នករាល់គ្នាឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ បើសិនជាអ្នករាល់គ្នាបានប្រព្រឹត្តដ៏ទៀងត្រង់ត្រឹមត្រូវ ដោយបានតាំងអ័ប៊ីម៉្មាឡិចឲ្យធ្វើជាស្តេច បើអ្នករាល់គ្នាបានប្រព្រឹត្តល្អនឹងយេរូ-បាល ព្រមទាំងពួកគ្រួលោក ហើយបានសងគុណដល់ការដែលដៃលោកធ្វើ អាល់គីតាប ឥឡូវនេះ តើអ្នករាល់គ្នាលើកអប៊ីម៉ាឡេកឡើងជាស្តេចដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែនឬ? តើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងគ្រួសារគាត់ដោយត្រឹមត្រូវឬ? តើអ្នករាល់គ្នាដឹងគុណគាត់ ចំពោះកិច្ចការដែលគាត់បានធ្វើដល់អ្នករាល់គ្នាឬទេ?។ |
ដូច្នេះ នៅថ្ងៃនោះ គេហៅគេឌាន ថា «យេរូ-បាល» ដែលមានន័យថា «ទុកឲ្យព្រះបាលតវ៉ានឹងគាត់ទៅ ព្រោះគាត់បានរំលំអាសនារបស់លោក»។
ហើយគេមិនបានដឹងគុណដល់ក្រុមគ្រួសាររបស់យេរូ-បាល (គឺគេឌាន) តាមគ្រប់ទាំងអំពើល្អទាំងប៉ុន្មាន ដែលលោកបានប្រព្រឹត្តចំពោះពួកអ៊ីស្រាអែលឡើយ។
គុម្ពបន្លាក៏ឆ្លើយទៅដើមឈើទាំងនោះថា "ប្រសិនបើអ្នករាល់គ្នាចង់ចាក់ប្រេងតាំងខ្ញុំ ឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ បើមិនដូច្នោះទេ នឹងមានភ្លើងចេញពីគុម្ពបន្លា មកបញ្ឆេះដើមតាត្រៅនៅភ្នំល្បាណូនទៀតផង"។
ដ្បិតឪពុកខ្ញុំបានប្រថុយជីវិត ច្បាំងជំនួសអ្នករាល់គ្នា ព្រមទាំងរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន