មានភ្លើងឆេះឡើងក្នុងបក្សពួករបស់គេ អណ្ដាតភ្លើងក៏ឆាបឆេះ មនុស្សអាក្រក់ទាំងនោះទៅ។
ពួកចៅហ្វាយ 8:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅអ៊ីស្រាអែលមិនបាននឹកចាំពីព្រះយេហូវ៉ា ជាព្រះរបស់គេ ដែលបានរំដោះគេឲ្យរួចពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេលែងនឹកនាដល់ព្រះអម្ចាស់ ជាព្រះរបស់គេ ដែលបានរំដោះគេឲ្យរួចពីខ្មាំងសត្រូវនៅជុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥតបាននឹកចាំពីព្រះយេហូវ៉ាជាព្រះនៃខ្លួន ដែលទ្រង់បានប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញនោះទេ អាល់គីតាប ពួកគេលែងនឹកនាដល់អុលឡោះតាអាឡា ជាម្ចាស់របស់គេ ដែលបានរំដោះគេ ឲ្យរួចពីខ្មាំងសត្រូវនៅជុំវិញ។ |
មានភ្លើងឆេះឡើងក្នុងបក្សពួករបស់គេ អណ្ដាតភ្លើងក៏ឆាបឆេះ មនុស្សអាក្រក់ទាំងនោះទៅ។
គេបានភ្លេចព្រះដែលសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើម នៅស្រុកអេស៊ីព្ទ
គេបានភ្លេចកិច្ចការរបស់ព្រះអង្គ ភ្លេចការអស្ចារ្យទាំងឡាយ ដែលព្រះអង្គបានសម្ដែងឲ្យគេឃើញ។
គេមិនបាននឹកចាំពីព្រះចេស្ដារបស់ព្រះអង្គ ឬពីថ្ងៃដែលព្រះអង្គបានរំដោះគេពីខ្មាំងសត្រូវ
ចូរនឹកចាំពីព្រះអាទិកររបស់អ្នក ក្នុងកាលដែលនៅក្មេងនៅឡើយ មុនថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា «ខ្ញុំអស់សប្បាយហើយ»
តើស្រីក្រមុំនឹងភ្លេចគ្រឿងប្រដាប់របស់ខ្លួនបានឬទេ? តើប្រពន្ធថ្មោងថ្មីនឹងភ្លេចគ្រឿងតែងខ្លួន សម្រាប់រៀបការឬទេ? ប៉ុន្តែ ប្រជារាស្ត្ររបស់យើង បានភ្លេចយើងជាយូរថ្ងៃហើយ នឹងរាប់មិនបានឡើយ។
គេគិតតែបណ្ដាលឲ្យប្រជារាស្ត្ររបស់យើងភ្លេចឈ្មោះយើង ដោយការយល់សប្តិរបស់គេ ដែលថ្លែងប្រាប់ដល់អ្នកជិតខាងគេរៀងខ្លួន ដូចជាបុព្វបុរសគេបានភ្លេចឈ្មោះយើង ឲ្យយកឈ្មោះព្រះបាលវិញដែរ។
នៅទីនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរ របស់នាងឲ្យនាងវិញ ហើយធ្វើឲ្យជ្រលងភ្នំអាកោរ ក្លាយជាទ្វារនៃសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានៅពីក្មេង គឺដូចគ្រាដែលនាងបានចេញពីស្រុកអេស៊ីព្ទ។
ប៉ុន្តែ ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែករបស់អ្នកបានឃើញ ក្រែងនៅក្នុងជីវិតអ្នក ការទាំងនោះបានឃ្លាតចេញពីចិត្តរបស់អ្នកទៅ។ ចូរប្រាប់ពីការទាំងនោះដល់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងតរៀងទៅ
ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា។ គេភ្លេចព្រះយេហូវ៉ាជាព្រះរបស់គេ ហើយទៅជាគោរពប្រតិបត្ដិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ។