ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 8:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រវិល​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​បានសុំ​ពី​គេនោះ មាន​ទម្ងន់​ជា​មាស​មួយ​ពាន់​ប្រាំពីរ​រយ​សេកែល ដោយ​មិន​រាប់​បន្តោក និង​អាយ៉ា‌ដក់ និង​សម្លៀក​បំពាក់​ពណ៌​ស្វាយ ដែល​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ស្លៀក​ពាក់ និង​ខ្សែ​នៅ​ក​របស់​សត្វ​អូដ្ឋ​នោះ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រវិល​មាស​ទាំង​អស់​ដែល​លោក​គេឌាន​បាន​សុំ​ពី​គេ​នោះ មាន​ទម្ងន់​ប្រមាណ​ប្រាំ​រយ​តម្លឹង។ លោក​ក៏​បាន​ទទួល​គ្រឿង​អលង្ការ ទុំហូ និង​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ​របស់​ស្ដេច​សាសន៍​ម៉ាឌាន ព្រម​ទាំង​គ្រឿង​លំអ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​សត្រូវ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ក្រវិល​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​សូម​បាន នោះ​មាន​ទំងន់​ជា​មាស​១​ពាន់​៧​រយ​ដំឡឹង ឥត​រាប់​បន្តោក នឹង​អាយ៉ា‌ដក់ ហើយ​នឹង​សំលៀក‌បំពាក់​ពណ៌​ស្វាយ ដែល​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ស្លៀក‌ពាក់ នឹង​ខ្សែ​នៅ​ក​របស់​សត្វ​អូដ្ឋ​នោះ​ទេ

សូមមើលជំពូក

អាល់គីតាប

ក្រវិល​មាស​ទាំង​អស់​ដែល​លោក​គេឌាន​បាន​សុំ​ពី​គេ​នោះ មាន​ទម្ងន់​ប្រមាណ​ប្រាំ​រយ​តម្លឹង។ គាត់​ក៏​បាន​ទទួល​គ្រឿង​អលង្កា ទំហូ និង​សម្លៀក​បំពាក់​ពណ៌​ក្រហម​ទុំ​របស់​ស្តេច​សាសន៍​ម៉ាឌាន ព្រម​ទាំង​គ្រឿង​លំអ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​សត្រូវ​ទៀត​ផង។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 8:26
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ម៉ា‌ដេកាយ​ចាក​ចេញ​ពី​ចំពោះ​ស្តេច ទាំង​ស្លៀក‌ស​ម្លៀក​បំ​ពាក់​ក្រម​ហ្លួង ពណ៌​ខៀវ និង​ពណ៌​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ និង​អាវ​វែង​ដែល​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ ឯ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ។


នាង​ត្បាញ​សំពត់​ដណ្តប់​ខ្លួន សម្លៀក‌បំពាក់​របស់​នាង​សុទ្ធ​តែ​ធ្វើ​ពី សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត មាន​ពណ៌​ស្វាយ។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ដក​សេចក្ដី​លម្អ​នៃ​កង​ជើង សំណាញ់​សក់ កង​ក


គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស និង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង និង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់។


ស្លាប​ក្តោង​អ្នក​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ចម្រុះ​ដោយ​ប៉ាក់​មក​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​ទុក​ជា​ទង់‌ជ័យ​ដល់​អ្នក ហើយ​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ពី​កោះ​អេលីសា ធ្វើ​ជា​ពិតាន។


«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ និង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​ជប់​លៀង​យ៉ាង​អធិកអធម​រាល់​ថ្ងៃ។


ពួក​ទាហាន​ក្រង​ភួង​បន្លា​យក​មក​បំពាក់​លើ​ព្រះ‌សិរ​ព្រះ‌អង្គ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ឲ្យ​ព្រះ‌អង្គ​ដែរ។


ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ មនុស្ស​ហ្នឹង​ហើយ!»។


ស្ត្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ហើយ​តុប​តែង​ខ្លួន​ដោយ​មាស ត្បូង​ដ៏​មាន​តម្លៃ និង​កែវ​មុក្ដា ទាំង​កាន់​ពែង​មាស​មួយ​នៅ​នឹង​ដៃ ពេញ​ដោយ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​សេចក្ដី​ស្មោក‌គ្រោកនៃ​អំពើ​សហាយ​ស្មន់​របស់​នាង។


ទំនិញ​ទាំង​នោះ គឺ​មាស ប្រាក់ ត្បូង​មាន​តម្លៃ កែវ​មុក្តា សំពត់​ទេស​ឯក សំពត់​ពណ៌​ស្វាយ សំពត់​សូត្រ សំពត់​ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​យ៉ាង អស់​ទាំង​គ្រឿង​ធ្វើ​ពី​ភ្លុក ហើយ​ពី​ឈើ​មាន​តម្លៃ ពី​លង្ហិន ពី​ដែក និង​ពី​ថ្ម​កែវ


គេ​ពោល​ថា «វេទនា​ហើយ! វេទនា​ហើយ! ដ្បិត​ទី​ក្រុង​ដ៏​ធំ​ដែល​បាន​ស្លៀក​ពាក់​សំពត់​ទេស ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ព្រម​ទាំង​តែង​ខ្លួន​ដោយ​មាស និង​ត្បូង​មាន​តម្លៃ ហើយ​កែវ​មុក្តា!


ដូច្នេះ សេបាស និង​សាល‌មូណា​ពោល​ថា៖ «សូម​លោក​ក្រោក​ឡើង ហើយ​សម្លាប់​យើង​ដោយ​ខ្លួន​ឯង​ទៅ ដ្បិត​បើ​មនុស្ស​ជា​យ៉ាង​ណា នោះ​កម្លាំង​របស់​គេ​ក៏​យ៉ាង​នោះ​ដែរ»។ ពេល​នោះ គេឌាន​ក៏​ក្រោក​ឡើង ហើយ​សម្លាប់​សេបាស និង​សាល‌មូណា​ចោល រួច​ដោះ​យក​គ្រឿង​លម្អ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​គេ​ផង។


ពួក​គេ​ក៏​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ជូន​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត»។ គេ​ក៏​ត្រដាង​អាវ ហើយ​គ្រប់​គ្នា​ក៏​បោះ​ក្រវិល​ដែល​ខ្លួន​រឹប​អូស​បាន ទៅ​លើ​អាវ​នោះ។


ដូច្នេះ គេឌាន​ក៏​យក​មាស​ទាំង​នោះ​ទៅ​ធ្វើ​ជា​អេផូឌ​មួយ ដាក់​នៅ​ក្នុង​ទី​ក្រុង​របស់​លោក គឺ​នៅ​ក្រុង​អូប្រា ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ផិត​តាម​របស់​នោះ ហើយ​រូប​នោះ​បាន​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​គេឌាន និង​ក្រុម​គ្រួ​សារ​របស់​លោក។