ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 8:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​គេ​ឌាន​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​អ្នក​រាល់​គ្នារឹប​អូស​យក​បាន មក​ឲ្យ​ខ្ញុំ» (ដ្បិត​ខ្មាំងសត្រូវ​សុទ្ធ​តែ​មាន​ក្រវិល​មាស ព្រោះគេ​ជា​កូន​ចៅ​អ៊ីស‌ម៉ា‌អែល)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​ម្នាក់ៗ​រឹប​អូស​យក​បាន​ពី​សត្រូវ​មក​ឲ្យ​ខ្ញុំ»- ជន‌ជាតិ​ម៉ាឌាន​សុទ្ធ​តែ​ពាក់​ក្រវិល​មាស ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល​ទាំង​អស់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លោក​ថា អញ​សូម​ដល់​ឯង​រាល់​គ្នា​តែ​ប៉ុណ្ណេះ គឺ​សូម​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ក្រវិល​ដែល​ចាប់​បាន​ជា​របឹប​នោះ​មក​អញ (ពួក​ខ្មាំង​នោះ​សុទ្ធ​តែ​មាន​ក្រវិល​មាស ដ្បិត​ជា​ពួក​កូន​ចៅ​អ៊ីស‌ម៉ាអែល)

សូមមើលជំពូក

អាល់គីតាប

លោក​គេឌាន​និយាយ​ទៅ​ពួក​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​ម្នាក់ៗ​រឹប​អូស​យក​បាន​ពី​សត្រូវ​មក​ឲ្យ​ខ្ញុំ»- ជន‌ជាតិ​ម៉ាឌាន​សុទ្ធ​តែ​ពាក់​ក្រវិល​មាស ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ៊ីស្មា‌អែល​ទាំង​អស់​គ្នា។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 8:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អូដ្ឋ​បាន​ផឹក​ឆ្អែត​អស់​ហើយ គាត់​ក៏​យក​ក្រវិល​មាស​ទម្ងន់​កន្លះ​សេកែល និង​កង​ដៃ​មាស​មួយ​គូ ទម្ងន់​ដប់​សេកែល មក​ពាក់​ឲ្យ​នាង


រួច​អ្នក​បម្រើ​នោះ​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស និង​សម្លៀក​បំពាក់​ចេញ​មក ជូន​នាង​រេបិកា ហើយ​គាត់​ក៏​ជូន​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ​ទៅ​បង និង​ម្តាយ​របស់​នាង​ដែរ។


នេះ​ជា​កូន​ចៅ​របស់​លោក​អ៊ីស‌ម៉ា‌អែល កូន​លោក​អ័ប្រា‌ហាំ ដែល​នាង​ហាការ​សាសន៍​អេស៊ីព្ទ ជា​ស្រី​បម្រើ​របស់​លោក​ស្រី​សារ៉ា​បាន​បង្កើត​ឲ្យ​លោក​អ័ប្រា‌ហាំ។


នេះ​ជា​បញ្ជី​ឈ្មោះ​កូន​ចៅ​លោក​អ៊ីស‌ម៉ា‌អែល តាម​ឈ្មោះ តាម​តំណ​វង្ស​ត្រកូល​របស់​គេៈ កូន​ច្បង​របស់​លោក​អ៊ីស‌ម៉ា‌អែល គឺ​នេបា‌យ៉ូត រួច​កេដារ អ័ឌ‌ប្អែល មីប‌សាម


ដូច្នេះ គេ​ក៏​យក​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ក្រវិល​ដែល​នៅ​ត្រចៀក​របស់​គេ មក​ប្រគល់​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​ក៏​យក​ទៅ​កប់​ចោល​នៅ​ក្រោម​ដើម​ម៉ៃសាក់ ដែល​នៅ​ជិត​ក្រុង​ស៊ីគែម។


បន្ទាប់​មក គេ​នាំ​គ្នា​អង្គុយ​បរិ‌ភោគ ហើយ​គេ​ក្រឡេក​ទៅ​ឃើញ​ពួក​អ៊ីស‌ម៉ា‌អែល ដែល​កំពុង​តែ​មក​ពី​ស្រុក​កាឡាត មាន​គ្រឿង​ម្ហូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស​ផ្ទុក​លើ​សត្វ​អូដ្ឋ​រៀង​ខ្លួន ដើម្បី​នាំ​ទៅ​ស្រុក​អេស៊ីព្ទ។


ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​ក៏​មក​ដល់ រួច​បង​ៗ​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ា‌អែល មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ដួង។ ពួក​នោះ​ក៏​យក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ។


ស្តេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ចូរ​ទៅ​ប្រាប់​បេន-ហាដាដ​វិញ​ថា "កុំ​ឲ្យ​អ្នក​ដែល​កំពុង​ពាក់​គ្រឿង​ក្រោះ​អួត​អាង​ខ្លួន ដូច​ជា​អ្នក​ដែល​ដោះ​គ្រឿង​ចេញ​នោះ​ឡើយ"»។


កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ គឺ​គេ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់ និង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ


ដូច្នេះ ប្រជាជន​ក៏​ដោះ​ក្រវិល​មាស​ដែល​នៅ​ត្រចៀក​របស់​ពួក‌គេ យក​ទៅ​ប្រគល់​ឲ្យលោក​អើរ៉ុន។


លោក​ទទួល​យក​មាស​ពី​ដៃ​របស់​ពួក‌គេ ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា៖ «ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក!»។


ពួក‌គេ​រហ័ស​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់ពួក‌គេ គឺ​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា "ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក"»។


ឯ​គ្រឿង​លម្អ​របស់​គេ បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​ពី​របស់​គួរ​ស្អប់​ខ្ពើម និង​របស់​គួរ​ឆ្អើម​របស់​គេ​នៅ​ក្នុង​នោះ​វិញ បាន​ជា​យើង​ធ្វើ​ឲ្យ​របស់​គេ​ទៅជា​របស់​មិន​ស្អាត។


ពួក​គេ​ក៏​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ជូន​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត»។ គេ​ក៏​ត្រដាង​អាវ ហើយ​គ្រប់​គ្នា​ក៏​បោះ​ក្រវិល​ដែល​ខ្លួន​រឹប​អូស​បាន ទៅ​លើ​អាវ​នោះ។


ដូច្នេះ តើ​ខ្ញុំ​ត្រូវ​យក​នំបុ័ង​របស់​ខ្ញុំ ទាំង​ទឹក និង​សាច់​ដែល​បាន​សម្លាប់ សម្រាប់​ពួក​ជាង​កាត់​រោម​ចៀម ទៅ​ចែក​ដល់​ពួក​មនុស្ស​ដែល​ខ្ញុំ​មិន​ដឹង​ជា​មក​ពី​ណា​ផង​ឬ?»