ពួកចៅហ្វាយ 7:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចាប់បានមេដឹកនាំទាំងពីររបស់សាសន៍ម៉ាឌាន គឺអូរិប សៀប។ គេបានសម្លាប់អូរិប នៅត្រង់ថ្មរបស់អូរិប ហើយគេសម្លាប់សៀប នៅត្រង់ធុងគាបផ្លៃទំពាំងបាយជូររបស់សៀប។ បន្ទាប់មក គេដេញតាមពួកម៉ាឌានបន្តទៀត រួចគេយកក្បាលរបស់អូរិប និងសៀប មកជូនគេឌាន នៅត្រើយម្ខាងទន្លេយ័រដាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាប់បានមេដឹកនាំរបស់ជនជាតិម៉ាឌានទាំងពីរនាក់ គឺអូរិប និងសៀប។ គេសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសម្លាប់សៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប។ បន្ទាប់មក ពួកគេដេញតាមជនជាតិម៉ាឌានបន្តទៅទៀត រួចហើយគេយកក្បាលរបស់អូរិប និងសៀប ពីត្រើយម្ខាងទន្លេយ័រដាន់ មកជូនលោកគេឌាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់បានមេទាំង២របស់សាសន៍ម៉ាឌាន គឺអូរិប១ សៀប១ គេបានសំឡាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសៀបនៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប ក៏ដេញតាមពួកម៉ាឌានទៅទៀត រួចនាំយកក្បាលរបស់អូរិប នឹងសៀបនោះមកជូនដល់គេឌាន នៅខាងទន្លេយ័រដាន់។ អាល់គីតាប ពួកគេចាប់បានមេដឹកនាំរបស់ជនជាតិម៉ាឌានទាំងពីរនាក់ គឺអូរិប និងសៀប។ គេសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសម្លាប់សៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប។ បន្ទាប់មក ពួកគេដេញតាមជនជាតិម៉ាឌានបន្តទៅទៀត រួចហើយគេយកក្បាលរបស់អូរិប និងសៀប ពីត្រើយម្ខាងទន្លេយ័រដាន់មកជូនលោកគេឌាន។ |
ព្រះយេហូវ៉ានៃពួកពលបរិវារនឹងបញ្ជូនរំពាត់មួយមកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍ម៉ាឌាននៅត្រង់ថ្មអូរិប ព្រះអង្គនឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ។
ដ្បិតព្រះអង្គបានបំបាក់នឹម ដែលសង្កត់លើគេ និងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ។
ទូលបង្គំបានឃើញពួកអ្នកនៅត្រសាលរបស់គូសាន គេមានទុក្ខលំបាក ឯរំភាយត្រសាលរបស់ម៉ាឌានក៏ញ័រ។
គេដាក់ថ្មបង្គរឡើងជាគំនរយ៉ាងធំនៅពីលើ ដែលនៅរហូតមកដល់សព្វថ្ងៃ។ បន្ទាប់មក ព្រះយេហូវ៉ាក៏បែរចេញពីសេចក្ដីក្រោធដែលឆួលក្ដៅនោះទៅ។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំអាគ័រ រហូតដល់សព្វថ្ងៃ។