ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 5:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ពួក​ស្តេច​អើយ ចូរ​ស្តាប់ ពួក​មេ​គ្រប់​គ្រង​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់ ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​លើក​ទំនុក​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ទាំង‌ឡាយ​អើយ សូម​ស្ដាប់! អ្នក​ដឹក​នាំ​ទាំង‌ឡាយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ស្តេច​អើយ ចូរ​ស្តាប់ ពួក​មេ​ត្រួត‌ត្រា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទាំង‌ឡាយ​អើយ សូម​ស្តាប់! អ្នក​ដឹក​នាំ​ទាំង‌ឡាយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់! ខ្ញុំ​នឹង​ច្រៀង​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។ ខ្ញុំ​នឹង​ច្រៀង​ទំនុក​តម្កើង​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 5:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លើ​ផែន‌ដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​ត្រូវ​ស្លាប់។


«មើល៍ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក​រាល់​គ្នា និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​ជំនាន់​ក្រោយ


នោះ​លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​ប្រជាជន​ថា៖ «ក្នុង​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​សល់​នៅ​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ឯ​ហោរា​របស់​ព្រះ‌បាល​វិញ មាន​ចំនួន​បួន​រយ​ហាសិប​នាក់។


លោក​ទូល​ថា៖ «ទូល‌បង្គំ​បាន​មាន​ចិត្ត​ឈឺ​ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ព្រះ‌អង្គ គេ​បាន​រំលំ​អស់​ទាំង​អាស‌នា​របស់​ព្រះ‌អង្គ ហើយ​បាន​សម្លាប់​ពួក​ហោរា​ព្រះ‌អង្គ​ដោយ​ដាវ នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ចង់​យក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត»។


លោក​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​មាន​ចិត្ត​ឈឺ​ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​យ៉ាង​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ព្រះ‌អង្គ គេ​បាន​រំលំ​អស់​ទាំង​អាស‌នា​ព្រះ‌អង្គ ហើយ​បាន​សម្លាប់​ពួក​ហោរា​ដោយ​ដាវ នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ចង់​យក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត»។


យើង ព្រះរាជា​អើថា‌ស៊ើក‌សេស ចេញ​បង្គាប់​ដល់​អ្នក​កាន់​ឃ្លាំងទាំង​អស់ នៅ​ក្នុង​អាណា​ខេត្ត​ខាង​នាយ​ទន្លេ​ថា អ្វីៗ​ដែល​សង្ឃ​អែសរ៉ា ជា​ស្មៀន​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ លោក​ស្នើ​សុំ នោះត្រូវ​អនុវត្ត​កិច្ច‌ការ​នេះ​ឲ្យ​បាន​សម្រេច​ដោយ​ខ្នះ​ខ្នែង​បំផុត


ទូល‌បង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​ចំពោះ​ពួក​ស្តេច ហើយ​នឹង​មិន​ខ្មាស​ឡើយ


ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​របស់​ខ្ញុំ កាល​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ។


ឥឡូវ​នេះ ខ្ញុំ​បាន​ងើប​ក្បាល​ឡើង ខ្ពស់​ជាង​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ថ្វាយ​យញ្ញ​បូជា នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ ទាំង​ស្រែក​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​លើក​ទំនុក​ថ្វាយ​ព្រះ‌យេហូវ៉ា។


៙ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ ព្រះ‌នាម​ព្រះ‌អង្គ​ជា​ដរាប ទុក​ជា​ការ​លា​បំណន់​របស់​ទូល‌បង្គំ រៀង​រាល់​ថ្ងៃ។


យើង​ក៏​បាន​ហៅ​អូហូ‌លីអាប់ កូន​របស់​អ័ហ៊ី‌សាម៉ាក់ ពី​កុល‌សម្ព័ន្ធ​ដាន់ ឲ្យ​មក​ធ្វើ​ការ​ជា‌មួយ​គាត់​ដែរ ឯ​អស់​អ្នក​ណា​ដែល​ចំណាន​ការ​ងារ​នោះ យើង​ក៏​បាន​បន្ថែម​ឲ្យ​មាន​តម្រិះ​ប្រាជ្ញា ដើម្បី​ធ្វើ​អស់​ទាំង​របស់​ដែល​យើង​បាន​បង្គាប់​អ្នក


នោះ​យើង​នឹង​ដើរ​ទាស់​ទទឹង​នឹង​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ក្រោធ ហើយ​វាយ‌ផ្ចាល​ប្រាំពីរ​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​អ្នក។


«ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ខ្ញុំ​នឹងថ្លែង ហើយ​សូម​ឲ្យ​ផែន‌ដី​ស្តាប់​ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​ដែរ


ដ្បិត​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ចូរ​លើក​តម្កើង​តេជា‌នុភាព​ដល់​ព្រះ​នៃ​យើង!


ពួក​អ្នក​ភូមិ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​នៅ​ស្ងាត់​ច្រៀប គឺ​គេ​នៅ​ស្ងាត់​ច្រៀប រហូត​ទាល់​តែ​ខ្ញុំ​ក្រោក​ឡើង គឺ​ខ្ញុំ​ដេបូរ៉ា​នេះ ក្រោក​ឡើង​ធ្វើ​ជា​ម្តាយ​នៃ​ពួក​អ៊ីស្រា‌អែល។