Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 យើង ព្រះរាជា​អើថា‌ស៊ើក‌សេស ចេញ​បង្គាប់​ដល់​អ្នក​កាន់​ឃ្លាំងទាំង​អស់ នៅ​ក្នុង​អាណា​ខេត្ត​ខាង​នាយ​ទន្លេ​ថា អ្វីៗ​ដែល​សង្ឃ​អែសរ៉ា ជា​ស្មៀន​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ លោក​ស្នើ​សុំ នោះត្រូវ​អនុវត្ត​កិច្ច‌ការ​នេះ​ឲ្យ​បាន​សម្រេច​ដោយ​ខ្នះ​ខ្នែង​បំផុត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 យើង ព្រះចៅ​អើថា‌ស៊ើកសេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជ‌ទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ សុំ​អ្វី ត្រូវ​ប្រគល់​ជូន​លោក​កុំ​បី​អាក់‌ខាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 មួយ​ទៀត យើង អើថា‌ស៊ើក‌សេស​ជា​ស្តេច យើង​ចេញ​ព្រះ‌រាជ‌ឱង្ការ បង្គាប់​ដល់​គ្រប់​ទាំង​មេ​ឃ្លាំង នៅ​ខាង​នាយ​ទន្លេ​ថា របស់​អ្វីៗ​ដែល​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចំឡងក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ លោក​នឹង​សូម​ក៏​ដោយ នោះ​ត្រូវ​តែ​ឃ្មាត‌ខ្មី​នឹង​ឲ្យ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 យើង ស្តេច​អើថា‌ស៊ើកសេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជ‌ទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​អ៊ីមុាំ​អែសរ៉ា ជា​បណ្ឌិត​ខាង​ហ៊ូកុំ​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា សុំ​អ្វី ត្រូវ​ប្រគល់​ជូន​គាត់​កុំ​បី​អាក់‌ខាន​ឡើយ។

សូមមើលជំពូក ចម្លង




អែសរ៉ា 7:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ខ្ញុំ​សូម​ទូល​ព្រះ‌ករុណា​ឲ្យ​បាន​ជ្រាប​ថា ប្រសិន‌បើ​គេ​សង់​ទី​ក្រុង​នេះ​ឡើង​វិញ ហើយ​កំផែង​ក៏​ហើយ​ជា​ស្រេច នោះ​ព្រះ‌ករុណា​នឹង​លែង​មាន​ទឹក​ដី​នៅ​ខាង​នាយ​ទន្លេ​ទៀត​មិន​ខាន»។


ហើយ​ក៏​មាន​ស្តេច​ខ្លាំង​ពូកែ ដែល​បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​ទាំង​មូល​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​ពន្ធ​ដារ សួយ‌អាករ និង​ពន្ធ​ផ្លូវ​ថ្វាយ​ស្តេច​ទាំង​នោះ​ទៀត​ផង។


«ដូច្នេះ លោក​ថា‌ថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ លោក​សេថារ-បូសណាយ ព្រម​ទាំង​ពួក​ទេសា​ភិបាល ជា​សហ‌ការី​របស់​លោក ដែល​នៅ​ខាង​នាយ​ទន្លេ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទីនោះ​ទៅ


ក្រោយ​ការ​ទាំង​នោះ​មក ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​អែសរ៉ា កូន​សេរ៉ា‌យ៉ា ដែល​ជា​កូន​អ័សារា អ័សារាជា​កូន​ហ៊ីល‌គីយ៉ា


ទោះ​ជា​មាន​ចំនួន​រហូត​ដល់​ប្រាក់​មួយ​រយ​ហាប ស្រូវ​មួយ​រយ​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​រយ​បាថ ប្រេង​មួយ​រយ​បាថ និង​អំបិល​ជា​ច្រើន ឥត​មាន​កំណត់​ក៏​ដោយ។


លោក​អែសរ៉ា​នេះ ឡើង​មក​ពី​ក្រុង​បាប៊ី‌ឡូន លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ប្រទាន​ឲ្យ ហើយ​ដោយ​ព្រោះ​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក ទើប​ស្ដេច​ប្រទានអ្វីៗ​ទាំង​អស់​ដែល​លោក​សូម។


គេ​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​រប​ស់​ស្ដេច ជូន​លោក​នា‌យក​តំ​ណាង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​លោក​ទាំង​នោះ​ក៏​ជួយ​គាំ​ទ្រ​ប្រជា‌ជន និង​ព្រះ‌ដំណាក់​របស់​ព្រះ»។


មួយ​ទៀត ខ្ញុំ​បាន​ទូល​ទៅ​ស្តេច​ថា៖ «ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ប្រទាន​រាជ​សារ​ឲ្យ​ទូល‌បង្គំ យក​ទៅ​ជូនអស់​លោក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ដើម្បី​ឲ្យ​លោក​ទាំង​នោះ​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដំណើរ​ឆ្លង​កាត់ រហូត​ដល់​ស្រុក​យូដា


ព្រះ‌អង្គ​បាន​ប្រកាស​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានប្រតិ‌បត្តិ​តាម ដោយ​យក​ចិត្ត​ទុកដាក់។


យើង​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ពាស​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង​ទាំង​មូល ឲ្យ​ញាប់‌ញ័រ ហើយ​កោត​ខ្លាច នៅ​ចំពោះ​ព្រះ​របស់​ដានី‌យ៉ែល ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្មរស់ ក៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ នៅ​ដរាប​គ្មាន​ទី​បញ្ចប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម