តើឯងឬ ដែលឲ្យសេះមានកម្លាំង? តើឯងឬ ដែលតាក់តែងឲ្យសេះមានសក់ ដែលរលាស់ដោយខ្យល់?
ពួកចៅហ្វាយ 5:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ មានឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែកំពុងរត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានឮសន្ធឹកជើងសេះកក្រើកផ្ទៃដី គឺពលទ័ពសេះដ៏ខ្លាំងពូកែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែរត់ទៅ អាល់គីតាប ពេលនោះ មានឮសន្ធឹកជើងសេះរណ្តំផ្ទៃដី គឺពលទ័ពសេះដ៏ខ្លាំងពូកែ។ |
តើឯងឬ ដែលឲ្យសេះមានកម្លាំង? តើឯងឬ ដែលតាក់តែងឲ្យសេះមានសក់ ដែលរលាស់ដោយខ្យល់?
អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។
សេះចម្បាំង មិនមែនជាទីសង្ឃឹម ឲ្យមានជ័យជម្នះឡើយ ក៏មិនអាចសង្គ្រោះដោយសារកម្លាំងដ៏ខ្លាំង របស់វាបានដែរ។
ជាពួកអ្នកដែលមានព្រួញមុតណាស់ ហើយធ្នូទាំងអស់ក៏ដំឡើងជាស្រេច ឯក្រចកសេះនឹងបានរាប់ជាថ្មភ្លើង ហើយកង់រទេះរបស់គេក៏ដូចជាខ្យល់កួច។
ដោយឮសូរព្រូសព្រឹបនៃជើងសេះដ៏ខ្លាំងពូកែរបស់គេ ដោយសូររន្ថាន់របស់រទេះចម្បាំងគេ និងសូររ៉ូងរ៉ាងនៃកង់រទេះផង ឪពុកទាំងប៉ុន្មាននឹងមិនងាកទៅក្រោយមើលកូនឡើយ ដោយព្រោះខ្សោយដៃ
ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់ បានមកដល់ហើយ ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ ដែលនៅសល់ចេញពីក្រុងទីរ៉ុស និងក្រុងស៊ីដូន ព្រោះព្រះយេហូវ៉ានឹងបំផ្លាញសាសន៍ភីលីស្ទីន ជាសំណល់មនុស្សមកពីកោះកាប់ថោរ។
មានឮសូរឃីសនៃសេះរបស់គេចេញពីដាន់មក កាលណាឮសូរសេះខ្លាំងពូកែរបស់គេស្រែកកញ្ជ្រៀវ នោះផែនដីទាំងអស់ក៏ញ័រ ដ្បិតគេបានមកហើយ គេបានស៊ីលេបស្រុក និងរបស់ទាំងប៉ុន្មានដែលនៅក្នុងស្រុក ព្រមទាំងទីក្រុង និងពួកអ្នកនៅក្នុងនោះដែរ។
ឱកូនស្រីស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតយើងនឹងធ្វើឲ្យស្នែងអ្នកទៅជាដែក ហើយក្រចកជើងអ្នកទៅជាលង្ហិន អ្នកនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអ្នកនឹង ញែកកម្រៃរបស់គេចេញ ទុកជាតង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល។