កូនប្រុសរបស់នាងលេអា មានរូបេន (ជាកូនច្បងរបស់លោកយ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
ពួកចៅហ្វាយ 5:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកសាប់យូឡូនវិញ ជាប្រជាជនមួយដែលប្រថុយជីវិតដល់ស្លាប់ ហើយពួកណែបថាលីដែរ គេចូលទៅច្បាំងនៅទីខ្ពស់ៗក្នុងសមរភូមិ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកុលសម្ព័ន្ធសាប់យូឡូន ក៏ដូចជាកុលសម្ព័ន្ធណែបថាលីដែរ ប្រជាជនរបស់គេស៊ូប្ដូរជីវិតក្នុងសមរភូមិ នៅតាមតំបន់ភ្នំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺមានតែពួកសាប់យូល៉ូនទេ ដែលប្រថុយជីវិតដល់ស្លាប់ នឹងពួកណែបថាលីដែរ គេបានចូលទៅច្បាំងនៅទីវាលខ្ពស់។ អាល់គីតាប រីឯកុលសម្ព័ន្ធសាប់យូឡូន ក៏ដូចជាកុលសម្ព័ន្ធ ណែបថាលីដែរ ប្រជាជនរបស់គេស៊ូប្តូរជីវិតក្នុងសមរភូមិ នៅតាមតំបន់ភ្នំ។ |
កូនប្រុសរបស់នាងលេអា មានរូបេន (ជាកូនច្បងរបស់លោកយ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
«សូមទៅប្រមូលពួកសាសន៍យូដាទាំងអស់ ដែលឃើញមាននៅក្រុងស៊ូសាន ឲ្យប្រជុំគ្នាតមអាហារសម្រាប់ខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃ ក្នុងរវាងបីថ្ងៃ ឯខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏នឹងតមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។
នៅទីនោះមានបេនយ៉ាមីន ជាកូនពៅបង្អស់ នាំមុខគេ ក្នុងចំណោមពួកគេ មានពួកមេដឹកនាំរបស់យូដា ពួកមេដឹកនាំរបស់សាប់យូឡូន និងពួកមេដឹកនាំរបស់ណែបថាលី។
ប៉ុន្តែ ខ្ញុំមិនរាប់ជីវិតខ្ញុំទុកជាមានតម្លៃវិសេសដល់ខ្ញុំឡើយ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរ ព្រមទាំងការងារ ដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
យើងស្គាល់សេចក្ដីស្រឡាញ់ដោយសារសេចក្ដីនេះ គឺព្រះអង្គបានស៊ូប្តូរព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដូច្នេះ យើងក៏ត្រូវប្តូរជីវិតរបស់យើងសម្រាប់បងប្អូនដែរ។
ប៉ុន្តែ គេបានឈ្នះវា ដោយសារឈាមរបស់កូនចៀម និងដោយសារសេចក្ដីបន្ទាល់របស់គេ ដ្បិតគេមិនបានស្តាយជីវិតរបស់ខ្លួនឡើយ ទោះជាត្រូវស្លាប់ក៏ដោយ។
បារ៉ាកបានកោះហៅពួកសាប់យូឡូន និងពួកណែបថាលីមកជួបជុំគ្នានៅកេដេស។ ពេលនោះ មានមនុស្សចំនួនមួយម៉ឺននាក់ឡើងទៅតាមបារ៉ាក ហើយដេបូរ៉ាក៏ទៅជាមួយដែរ។
ពេលនោះ ដេបូរ៉ាមានប្រសាសន៍ទៅកាន់បារ៉ាកថា៖ «ចូរក្រោកឡើង! ដ្បិតនេះជាថ្ងៃដែលព្រះយេហូវ៉ាបានប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ តើព្រះយេហូវ៉ាមិនបានយាងនាំមុខលោកទេឬ?» ដូច្នេះ បារ៉ាកក៏ចុះពីភ្នំតាបោរ មានទាំងមនុស្សមួយម៉ឺននាក់ទៅជាមួយ។
លោកស្រីចាត់គេឲ្យទៅហៅបារ៉ាក ជាកូនរបស់អ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានបង្គាប់លោកថា "ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ពីពួកកូនចៅណែបថាលី និងសាប់យូឡូន ហើយនាំគ្នាឡើងទៅលើភ្នំតាបោរទៅ។
លោកចាត់អ្នកនាំសារឲ្យទៅពាសពេញស្រុកម៉ាណាសេទាំងមូល ហើយកោះហៅពួកគេឲ្យមកតាមលោកដែរ។ លោកចាត់អ្នកនាំសារឲ្យទៅឯពួកអេស៊ើរ ពួកសាប់យូឡូន និងពួកណែបថាលីទៀត ហើយគេក៏ឡើងមកជួបលោក។