ដូច្នេះ ព្រះទ្រង់បានបង្ក្រាបព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅមុខពួកកូនចៅអ៊ីស្រាអែល នៅថ្ងៃនោះឯង។
ពួកចៅហ្វាយ 4:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅអ៊ីស្រាអែលក៏កាន់តែមានកម្លាំងឡើង ឈ្នះព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន រហូតទាល់តែគេបានបំផ្លាញព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាននោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលមានប្រៀបលើព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណានកាន់តែខ្លាំងឡើងៗ ហើយនៅទីបំផុត គេក៏សម្លាប់ស្ដេចយ៉ាប៊ីនបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកកូនចៅអ៊ីស្រាអែលក៏កាន់តែមានកំឡាំងឡើង ឈ្នះយ៉ាប៊ីន ជាស្តេចស្រុកកាណាន ទាល់តែបានបំផ្លាញគេអស់ទៅ។ អាល់គីតាប ជនជាតិអ៊ីស្រអែលមានប្រៀបលើស្តេចយ៉ាប៊ីន ជាស្តេចស្រុកកាណានកាន់តែខ្លាំងឡើងៗ ហើយនៅទីបំផុត គេក៏សម្លាប់ស្តេចយ៉ាប៊ីនបាន។ |
ដូច្នេះ ព្រះទ្រង់បានបង្ក្រាបព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅមុខពួកកូនចៅអ៊ីស្រាអែល នៅថ្ងៃនោះឯង។
នៅថ្ងៃនោះ យើងសម្រេចទាស់នឹងអេលី តាមគ្រប់ការដែលយើងបានព្រមានគ្រួសាររបស់លោកហើយ តាំងពីដើម៊រហូតដល់ចុងបញ្ចប់ផង។