ពួកចៅហ្វាយ 4:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ហើយពួកកូនចៅអ៊ីស្រាអែលក៏កាន់តែមានកំឡាំងឡើង ឈ្នះយ៉ាប៊ីន ជាស្តេចស្រុកកាណាន ទាល់តែបានបំផ្លាញគេអស់ទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ពួកកូនចៅអ៊ីស្រាអែលក៏កាន់តែមានកម្លាំងឡើង ឈ្នះព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន រហូតទាល់តែគេបានបំផ្លាញព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាននោះទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ជនជាតិអ៊ីស្រាអែលមានប្រៀបលើព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណានកាន់តែខ្លាំងឡើងៗ ហើយនៅទីបំផុត គេក៏សម្លាប់ស្ដេចយ៉ាប៊ីនបាន។ សូមមើលជំពូកអាល់គីតាប24 ជនជាតិអ៊ីស្រអែលមានប្រៀបលើស្តេចយ៉ាប៊ីន ជាស្តេចស្រុកកាណានកាន់តែខ្លាំងឡើងៗ ហើយនៅទីបំផុត គេក៏សម្លាប់ស្តេចយ៉ាប៊ីនបាន។ សូមមើលជំពូក |