មើល៍! ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ សូមឲ្យមាននាងក្រមុំណាម្នាក់ចេញមកដងទឹក ហើយនាងក្រមុំណាដែលទូលបង្គំនិយាយថា "សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច"
ពួកចៅហ្វាយ 4:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកនិយាយទៅនាងថា៖ «សូមមេត្តាឲ្យទឹកខ្ញុំផឹកបន្តិច ដ្បិតខ្ញុំស្រេកទឹកណាស់»។ ដូច្នេះ នាងក៏បើកថង់ស្បែកដាក់ទឹកដោះ ជូនលោកពិសា រួចគ្របភួយទៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខណៈនោះ លោកស៊ីសេរ៉ាពោលថា៖ «សូមអ្នកមេត្តាឲ្យទឹកខ្ញុំផឹកបន្តិច ដ្បិតខ្ញុំស្រេកទឹកណាស់»។ នាងបើកឆ្នុកថង់ស្បែកទឹកដោះ ជូនលោកស៊ីសេរ៉ាពិសា រួចគ្របភួយទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកសូមដល់នាងថា សូមឲ្យទឹកមកខ្ញុំផឹកបន្តិចផង ដ្បិតខ្ញុំស្រេកណាស់ នោះនាងក៏បើកថង់ស្បែកដាក់ទឹកដោះឲ្យលោកផឹក រួចគ្របលោកទៅវិញ អាល់គីតាប ខណៈនោះលោកស៊ីសេរ៉ាពោលថា៖ «សូមអ្នកមេត្តាឲ្យទឹកខ្ញុំផឹកបន្តិច ដ្បិតខ្ញុំស្រេកទឹកណាស់»។ នាងបើកឆ្នុកថង់ស្បែកទឹកដោះ ជូនលោកស៊ីសេរ៉ាពិសា រួចគ្របភួយទៅវិញ។ |
មើល៍! ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ សូមឲ្យមាននាងក្រមុំណាម្នាក់ចេញមកដងទឹក ហើយនាងក្រមុំណាដែលទូលបង្គំនិយាយថា "សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច"
ដូច្នេះ លោកក៏ទៅក្រុងសារិបតា កាលបានទៅដល់មាត់ទ្វារក្រុង ឃើញមានស្ត្រីមេម៉ាយម្នាក់ កំពុងតែរើសរំកាច់ឧស លោកក៏ហៅនាងថា៖ «សូមយកទឹកក្នុងផ្តិលមកឲ្យខ្ញុំផឹកបន្តិចមក»។
ពួកក្រីក្រ និងពួកកម្សត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯយើង គឺព្រះយេហូវ៉ា យើងនឹងតបឆ្លើយនឹងគេ យើងនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលគេឡើយ។
មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង»។
នាងយ៉ាអែលបានចេញមកទទួលស៊ីសេរ៉ា ទាំងពោលពាក្យថា៖ «សូមអញ្ជើញចូល លោកម្ចាស់អើយ សូមអញ្ជើញចូលផ្ទះនាងខ្ញុំសិន កុំខ្លាចអី!» ដូច្នេះ គាត់ក៏ចូលទៅក្នុងត្រសាលជាមួយនាង ហើយនាងយកភួយមកគ្រប។
លោកអង្វរនាងថា៖ «សូមអ្នកឈរនៅមាត់ទ្វារត្រសាលទៅ ហើយបើមានអ្នកណាមកសួរអ្នកថា "តើមានអ្នកណានៅទីនេះឬទេ?" សូមឆ្លើយថា "គ្មានទេ"»។
នាងយ៉ាអែលជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី គឺនាងមានពរលើសជាងអស់ទាំងស្ត្រីដែលនៅក្នុងត្រសាល។