Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 4:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 លោក​សូម​ដល់​នាង​ថា សូម​ឲ្យ​ទឹក​មក​ខ្ញុំ​ផឹក​បន្តិច​ផង ដ្បិត​ខ្ញុំ​ស្រេក​ណាស់ នោះ​នាង​ក៏​បើក​ថង់​ស្បែក​ដាក់​ទឹក​ដោះ​ឲ្យ​លោក​ផឹក រួច​គ្រប​លោក​ទៅ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពេល​នោះ លោក​និយាយ​ទៅ​នាង​ថា៖ «សូម​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ ដូច្នេះ នាង​ក៏​បើក​ថង់​ស្បែក​ដាក់​ទឹក​ដោះ ជូន​លោក​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ខណៈ​នោះ លោក​ស៊ី‌សេ‌រ៉ា​ពោល​ថា៖ «សូម​អ្នក​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ នាង​បើក​ឆ្នុក​ថង់​ស្បែក​ទឹក​ដោះ ជូន​លោក​ស៊ី‌សេ‌រ៉ា​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ខណៈ​នោះ​លោក​ស៊ីសេ‌រ៉ា​ពោល​ថា៖ «សូម​អ្នក​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ នាង​បើក​ឆ្នុក​ថង់​ស្បែក​ទឹក​ដោះ ជូន​លោក​ស៊ីសេ‌រ៉ា​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 4:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល ទូលបង្គំ​នឹង​ឈរ​នៅ​ត្រង់​អណ្តូង​ទឹក​នេះ ដូច្នេះ​បើ​នាង​ក្រមុំ​ណា​ដែល​ចេញ​មក​ដង​ទឹក ហើយ​ទូលបង្គំ​និយាយ​ថា សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច


ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​សារិបតា កាល​បាន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង​ហើយ នោះ​ឃើញ​មាន​ស្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​រំកាច់​ឈើ លោក​ក៏​ហៅ​នាង​ថា សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច


ពួក​ក្រីក្រ នឹង​ពួក​កំសត់​ទុគ៌ត គេ​រក​ទឹក តែ​គ្មាន​សោះ គេ​ខះ​ក​ដោយ​ស្រេក​ទឹក ឯ​អញ គឺ​យេ‌ហូវ៉ា អញ​នឹង​តប​ឆ្លើយ​នឹង​គេ អញ​នេះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល អញ​នឹង​មិន​បោះ‌បង់​ចោល​គេ​ឡើយ


មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង


យ៉ាអែល​ក៏​ចេញ​មក​ទទួល​ស៊ីសេរ៉ា ដោយ​ពាក្យ​ថា អញ្ជើញ​ចូល​លោក​ម្ចាស់​អើយ សូម​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​មក កុំ​ខ្លាច​អ្វី​ឡើយ លោក​ក៏​ចូល​ទៅ​ក្នុង​ត្រសាល ជា​មួយ​នឹង​នាង ហើយ​នាង​យក​ផួយ​មក​គ្រប​ឲ្យ


លោក​អង្វរ​ដល់​នាង​ថា សូម​នាង​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល បើ​មាន​អ្នក​ណា​មក​សួរ​រក​ថា មាន​អ្នក​ណា​នៅ​ទី​នេះ​ឬ​ទេ នោះ​សូម​ឆ្លើយ​ថា គ្មាន​ទេ រួច​លោក​ក៏​ដេក​លក់​ស៊ប់​ទៅ


យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី នាង​នឹង​មាន​ពរ​លើស​ជាង​គ្រប់​អស់​ទាំង​ស្ត្រី ដែល​នៅ​ក្នុង​ត្រសាល​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម