ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយធ្វើឲ្យគេដើរសាត់ព្រាត់ នៅក្នុងទីស្ងាត់ឈឹង ដែលឥតមានផ្លូវ
ពួកចៅហ្វាយ 4:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯស៊ីសេរ៉ាវិញ បានរត់គេចទៅដល់ត្រសាលរបស់នាងយ៉ាអែល ប្រពន្ធរបស់ហេប៊ើរ ជាសាសន៍កែន ដ្បិតព្រះបាទយ៉ាប៊ីន ជាស្តេចក្រុងហាសោរ និងក្រុមគ្រួសាររបស់ហេប៊ើរ ជាសាសន៍កែន មានមេត្រីភាពនឹងគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកស៊ីសេរ៉ាវិញ គាត់រត់គេចរហូតដល់តង់ត៍របស់នាងយ៉ាអែល ដែលត្រូវជាប្រពន្ធរបស់លោកហេប៊ើរ ជនជាតិកែន ដ្បិតព្រះបាទយ៉ាប៊ីន ជាស្ដេចក្រុងហាសោរ និងក្រុមគ្រួសារហេប៊ើរ មានទំនាក់ទំនងជាមួយគ្នាដោយមេត្រីភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯស៊ីសេរ៉ា លោកបានរត់ទៅដល់ត្រសាលរបស់យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែននោះ ដ្បិតយ៉ាប៊ីនជាស្តេចហាសោរ នឹងពួកគ្រួហេប៊ើរ ជាសាសន៍កែន បានមេត្រីនឹងគ្នា អាល់គីតាប រីឯលោកស៊ីសេរ៉ាវិញ គាត់រត់គេចរហូតដល់តង់ត៍របស់នាងយ៉ាអែល ដែលត្រូវជាប្រពន្ធរបស់លោកហេប៊ើរ ជនជាតិកែន ដ្បិតស្តេចយ៉ាប៊ីន ជាស្តេចក្រុងហាសោរ និងក្រុមគ្រួសារហេប៊ើរ មានទំនាក់ទំនងជាមួយគ្នាដោយមេត្រីភាព។ |
ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយធ្វើឲ្យគេដើរសាត់ព្រាត់ នៅក្នុងទីស្ងាត់ឈឹង ដែលឥតមានផ្លូវ
៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ ហើយកាលណាគេមានសេចក្ដីសុខ នោះសូមឲ្យទៅជាអង្គប់ដល់គេវិញ ។
ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាព នោះនឹងបានកិត្តិសព្ទវិញ។
ព្រះនៃខ្ញុំ ព្រះអង្គមានព្រះបន្ទូលថា គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។
អ្នកដែលមានចិត្តក្លាហាន ក្នុងចំណោមមនុស្សខ្លាំងពូកែ គេនឹងរត់ទៅទាំងខ្លួនអាក្រាតនៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
បារ៉ាកក៏ដេញតាមរទេះ និងទ័ពរបស់សត្រូវ រហូតដល់ហារ៉ូសែត-កូយីម ហើយពលទ័ពទាំងប៉ុន្មានរបស់ស៊ីសេរ៉ា ក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ម្នាក់ឡើយ។
នាងយ៉ាអែលបានចេញមកទទួលស៊ីសេរ៉ា ទាំងពោលពាក្យថា៖ «សូមអញ្ជើញចូល លោកម្ចាស់អើយ សូមអញ្ជើញចូលផ្ទះនាងខ្ញុំសិន កុំខ្លាចអី!» ដូច្នេះ គាត់ក៏ចូលទៅក្នុងត្រសាលជាមួយនាង ហើយនាងយកភួយមកគ្រប។
នាងយ៉ាអែលជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី គឺនាងមានពរលើសជាងអស់ទាំងស្ត្រីដែលនៅក្នុងត្រសាល។
នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រានាងយ៉ាអែល គេបោះបង់ចោលផ្លូវធំ ហើយធ្វើដំណើរតាមផ្លូវវាង។