ឯស្ដេចគង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសម្រាប់លំហើយអង្គ។ ពេលនោះ អេហ៊ុឌក៏ចូលទៅជិតស្ដេច ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះ សម្រាប់ទូលថ្វាយព្រះករុណា»។ ស្តេចក៏ក្រោកពីកៅអី។
ពួកចៅហ្វាយ 3:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកចេញទៅបាត់ ពួកអ្នកបម្រើមកដល់ ហើយឃើញទ្វារចាក់សោជិតដូច្នេះ គេគិតថា «ប្រាកដជាស្ដេចទ្រង់ដោះទុក្ខសត្វ នៅក្នុងបន្ទប់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកអេហ៊ូដចេញផុតទៅ អ្នកបម្រើមកដល់ ឃើញទ្វារបន្ទប់បិទជិត ពួកគេគិតគ្នាថា «ស្ដេចប្រហែលជាកំពុងតែដោះទុក្ខសត្វ នៅខាងក្នុងនោះហើយមើលទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកបានចេញទៅបាត់ហើយ នោះពួកគាល់ហ្វៅរបស់ស្តេចមកឃើញទ្វារចាក់សោជិតដូច្នោះ ក៏គិតថា ប្រាកដជាទ្រង់ផ្ទំនៅក្នុងបន្ទប់នោះហើយ អាល់គីតាប កាលលោកអេហ៊ូដចេញផុតទៅ អ្នកបម្រើមកដល់ ឃើញទ្វារបន្ទប់បិទជិត ពួកគេគិតគ្នាថា «ប្រហែលជាស្តេចកំពុងតែដោះទុក្ខសត្វ នៅខាងក្នុងនោះហើយមើលទៅ!»។ |
ឯស្ដេចគង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសម្រាប់លំហើយអង្គ។ ពេលនោះ អេហ៊ុឌក៏ចូលទៅជិតស្ដេច ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះ សម្រាប់ទូលថ្វាយព្រះករុណា»។ ស្តេចក៏ក្រោកពីកៅអី។
គេនាំគ្នានៅរង់ចាំទាល់តែមានសេចក្ដីអៀនខ្មាស។ ប៉ុន្ដែ កាលស្ដេចមិនបានបើកទ្វារបន្ទប់នោះសោះ គេក៏យកកូនសោទៅចាក់បើកទ្វារ ហើយឃើញម្ចាស់របស់គេសុគតនៅលើឥដ្ឋ។
ស្ដេចសូលយាងមកដល់ក្រោលចៀម ដែលនៅតាមផ្លូវ ជាកន្លែងដែលមានរអាងមួយ ហើយស្ដេចចូលទៅដោះទុក្ខសត្វ នៅក្នុងរអាងនោះ។ ពេលនោះ ដាវីឌ និងពួកលោកពួននៅក្នុងរអាងនោះ តែនៅជ្រៅទៅខាងក្នុង។