ដូច្នេះ អ្នកបម្រើក៏នាំនាងទៅក្រៅ ហើយបិទទ្វារជិត។ ឯនាងតាម៉ារ ព្រះភូសាពណ៌ផ្សេងៗ ដ្បិតពួកបុត្រីស្តេចដែលនៅក្រមុំធ្លាប់តែងអង្គយ៉ាងនោះ។
ពួកចៅហ្វាយ 3:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក អេហ៊ុឌក៏ចេញមករានហាលខាងមុខ ហើយបិទទ្វារបន្ទប់ រួចចាក់សោយ៉ាងជិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកអេហ៊ូដបានបិទទ្វារបន្ទប់ និងចាក់សោយ៉ាងជិត រួចចេញមកក្រៅវិញ តាមច្រកខាងក្រោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រេចហើយក៏ចេញមកឯរានខាងមុខ រួចបិទទ្វារបន្ទប់ខាងលើនោះចាក់សោភ្ជិតទៅ។ អាល់គីតាប បន្ទាប់មក លោកអេហ៊ូដបានបិទទ្វារបន្ទប់ និងចាក់សោយ៉ាងជិត រួចចេញមកក្រៅវិញតាមច្រកខាងក្រោយ។ |
ដូច្នេះ អ្នកបម្រើក៏នាំនាងទៅក្រៅ ហើយបិទទ្វារជិត។ ឯនាងតាម៉ារ ព្រះភូសាពណ៌ផ្សេងៗ ដ្បិតពួកបុត្រីស្តេចដែលនៅក្រមុំធ្លាប់តែងអង្គយ៉ាងនោះ។
ឯស្ដេចគង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសម្រាប់លំហើយអង្គ។ ពេលនោះ អេហ៊ុឌក៏ចូលទៅជិតស្ដេច ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះ សម្រាប់ទូលថ្វាយព្រះករុណា»។ ស្តេចក៏ក្រោកពីកៅអី។
ឯដងកាំបិតក៏មុតកប់ចូលទៅតាមផ្លែ រួចខ្លាញ់បិទភ្ជិតកាំបិតនោះ ព្រោះលោកមិនបានដកកាំបិតចេញពីពោះស្តេចឡើយ។
កាលលោកចេញទៅបាត់ ពួកអ្នកបម្រើមកដល់ ហើយឃើញទ្វារចាក់សោជិតដូច្នេះ គេគិតថា «ប្រាកដជាស្ដេចទ្រង់ដោះទុក្ខសត្វ នៅក្នុងបន្ទប់ហើយ»។