Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 13:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដូច្នេះ អ្នក​បម្រើ​ក៏​នាំ​នាង​ទៅ​ក្រៅ ហើយ​បិទ​ទ្វារ​ជិត។ ឯ​នាង​តាម៉ារ ព្រះ‌ភូសា​ពណ៌​ផ្សេងៗ ដ្បិត​ពួក​បុត្រី​ស្តេច​ដែល​នៅ​ក្រមុំ​ធ្លាប់​តែង​អង្គ​យ៉ាង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ក្មេង​បម្រើ​របស់​សម្ដេច​អាំណូន​ក៏​ដេញ​នាង​ចេញ​ទៅ​ក្រៅ រួច​ខ្ទាស់​ទ្វារ​ជិត។ ព្រះ‌នាង​តាម៉ារ​ពាក់​អាវ​យ៉ាង​ល្អ​ប្រណីត ដូច​បុត្រី​របស់​ស្ដេច​នានា​តែង​ពាក់​ពេល​នៅ​ក្រមុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដូច្នេះ អ្នក​បំរើ​ក៏​នាំ​នាង​ទៅ​ក្រៅ រួច​បិទ​ទ្វារ ឯ​នាង​តាម៉ារ ទ្រង់​ព្រះ‌ភូសា​ពណ៌​ផ្សេងៗ ដ្បិត​ពួក​បុត្រី​ស្តេច​ដែល​នៅ​ក្រមុំ​ធ្លាប់​តែង​អង្គ​យ៉ាង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ក្មេង​បម្រើ​របស់​សម្តេច​អាំ‌ណូន​ក៏​ដេញ​នាង​ចេញ​ទៅ​ក្រៅ រួច​ខ្ទាស់​ទ្វារ​ជិត។ នាង​តាម៉ារ​ពាក់​អាវ​យ៉ាង​ល្អ​ប្រណីត ដូច​បុត្រី​របស់​ស្តេច​នានា​តែង​ពាក់​ពេល​នៅ​ក្រមុំ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 13:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​យ៉ូសែប​បាន​មក​ដល់​បង​ៗ​ហើយ គេ​ក៏​ដោះ​អាវ​គាត់​ចេញ គឺ​អាវ​មាន​ពណ៌​ច្រើន​ដែល​គាត់​ពាក់​មក​នោះ​ឯង


លោក​អ៊ីស្រា‌អែល​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀត​ៗ ព្រោះ​ជា​កូន​ដែល​កើត​មក​នៅ​ពេល​លោក​មាន​វ័យ​ចាស់ ហើយ​លោក​បាន​ធ្វើ​អាវ​មួយ​មាន​ពណ៌​ច្រើន​ឲ្យ​គាត់​ពាក់។


បន្ទាប់​មក គេផ្ញើ​អាវ​ច្រើន​ពណ៌​នោះ​ទៅ​ឪពុក ហើយ​ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អាវ​នេះ សូម​ពិនិត្យ​មើល តើ​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន»។


អាំណូន​ក៏​ហៅ​ក្មេង​បម្រើ​ម្នាក់​មក​ប្រាប់​ថា៖ «ចូរ​យក​ស្រី​នេះ​ចេញ​ទៅ រួច​ខ្ទាស់​ទ្វារឲ្យ​ជិត»។


បន្ទាប់​មក អេហ៊ុឌ​ក៏​ចេញ​មក​រាន​ហាល​ខាង​មុខ ហើយ​បិទ​ទ្វារ​បន្ទប់ រួច​ចាក់​សោ​យ៉ាង​ជិត។


"តើ​គេ​រក​មិន​បាន​ជ័យ‌ភណ្ឌ ហើយ​ចែក​គ្នា​ទេ​ឬ? គឺ​បុរស​គ្រប់​គ្នាបាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់ ឯ​ស៊ីសេ‌រ៉ា តើ​មិន​បាន​ទទួល​ជ័យ‌ភណ្ឌ​ជា​ក្រណាត់​ជ្រលក់​ពណ៌ គឺ​ក្រណាត់​ប៉ាក់​ជ្រលក់​ពណ៌ពី​ជ័យ‌ភណ្ឌ ជា​ក្រណាត់​ប៉ាក់​ពីរ​ផ្ទាំង​ដែល​ជ្រលក់​ពណ៌ ជា​ជ័យ‌ភណ្ឌ​សម្រាប់​បង់​ក​ទេ​ឬ?"


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម