នៅថ្ងៃនោះ ពួកកូនចៅបេនយ៉ាមីន ដែលបានកេណ្ឌមកពីក្រុងនានារបស់គេ មានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ប្រដាប់ដោយដាវ ឥតរាប់ពួកគីបៀរដ៏ជំនាញប្រាំពីររយនាក់ ដែលគេបានជ្រើសរើសទេ។
ពួកចៅហ្វាយ 20:46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកបេនយ៉ាមីនដែលដួលស្លាប់ថ្ងៃនោះ រួមទាំងអស់មានចំនួនពីរម៉ឺនប្រាំពាន់នាក់ សុទ្ធតែជាអ្នកក្លាហាន ដែលកាន់ដាវគ្រប់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ ទាហានបេនយ៉ាមីនដែលសុទ្ធតែខ្លាំងពូកែ បានបាត់បង់ជីវិតទាំងអស់ពីរម៉ឺនប្រាំពាន់នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាពួកបេនយ៉ាមីនដែលដួលស្លាប់ថ្ងៃនោះ រួមទាំងអស់មាន២ម៉ឺន៥ពាន់នាក់ សុទ្ធតែជាអ្នកក្លាហានដែលកាន់ដាវគ្រប់គ្នា អាល់គីតាប នៅថ្ងៃនោះ ទាហានពុនយ៉ាមីនដែលសុទ្ធតែខ្លាំងពូកែ បានបាត់បង់ជីវិតទាំងអស់ពីរម៉ឺនប្រាំពាន់នាក់។ |
នៅថ្ងៃនោះ ពួកកូនចៅបេនយ៉ាមីន ដែលបានកេណ្ឌមកពីក្រុងនានារបស់គេ មានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ប្រដាប់ដោយដាវ ឥតរាប់ពួកគីបៀរដ៏ជំនាញប្រាំពីររយនាក់ ដែលគេបានជ្រើសរើសទេ។
ព្រះយេហូវ៉ាធ្វើឲ្យពួកបេនយ៉ាមីនបាក់ទ័ពនៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះ ពួកកូនចៅអ៊ីស្រាអែលបំផ្លាញពួកបេនយ៉ាមីន អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។
គេក៏ងាកបែររត់ទៅទីរហោស្ថាន ទៅដល់ថ្មដារីម៉ូន ប៉ុន្ដែ ពួកអ៊ីស្រាអែលសម្លាប់ពួកគេអស់ប្រាំពាន់នាក់នៅតាមផ្លូវ ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសម្លាប់បានពីរពាន់នាក់ថែមទៀត។
ប៉ុន្តែ មានប្រាំមួយរយនាក់បានងាកបែររត់ទៅទីរហោស្ថាន ទៅដល់ថ្មដារីម៉ូន ហើយក៏ជ្រកនៅទីនោះអស់រយៈពេលបួនខែ។
តែលោកសូលឆ្លើយថា៖ «តើខ្ញុំមិនមែនជាពួកបេនយ៉ាមីន ជាកុលសម្ព័ន្ធតូចជាងគេក្នុងបណ្ដាសាសន៍អ៊ីស្រាអែលទេឬ ហើយគ្រួសារខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរទេឬ ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ»។