ឱអ៊ីស្រាអែលអើយ អ្នកបានប្រព្រឹត្តអំពើបាប ចាប់តាំងពីគ្រានៅគីបៀរ នៅទីនោះ អ្នកចេះតែប្រព្រឹត្តឥតរាងចាល។ តើចម្បាំងមិនបានដេញទាន់ មនុស្សទុច្ចរិតនៅគីបៀរទេឬ?
ពួកចៅហ្វាយ 20:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ៊ីស្រាអែលឡោមព័ទ្ធពួកបេនយ៉ាមីន ព្រមទាំងដេញតាម ហើយជាន់គេនឹងជើង ចាប់តាំងពីណូហារហូតដល់ទល់មុខនឹងក្រុងគីបៀរទិសខាងកើត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពអ៊ីស្រាអែលឡោមព័ទ្ធទ័ពបេនយ៉ាមីន និងដេញសម្លាប់ពួកគេ រហូតដល់ខាងកើតក្រុងគីបៀរ មិនទុកឱកាសឲ្យពួកគេរត់រួចឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេព័ទ្ធពួកបេនយ៉ាមីនជុំវិញ ព្រមទាំងដេញតាមហើយជាន់គេ នៅក្រោមជើងដោយងាយ រហូតដល់ទល់មុខនឹងគីបៀរទិសខាងកើត អាល់គីតាប កងទ័ពអ៊ីស្រអែលឡោមព័ទ្ធទ័ពពុនយ៉ាមីន និងដេញសម្លាប់ពួកគេ រហូតដល់ខាងកើតក្រុងគីបៀរ មិនទុកឱកាសឲ្យពួកគេរត់រួចឡើយ។ |
ឱអ៊ីស្រាអែលអើយ អ្នកបានប្រព្រឹត្តអំពើបាប ចាប់តាំងពីគ្រានៅគីបៀរ នៅទីនោះ អ្នកចេះតែប្រព្រឹត្តឥតរាងចាល។ តើចម្បាំងមិនបានដេញទាន់ មនុស្សទុច្ចរិតនៅគីបៀរទេឬ?
គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។
ពួកបេនយ៉ាមីនមួយម៉ឺនប្រាំបីពាន់នាក់បានដួលស្លាប់ អ្នកទាំងអស់នោះសុទ្ធតែជាមនុស្សក្លាហាន។