Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 ពួក​បេនយ៉ាមីន​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់​បាន​ដួល​ស្លាប់ អ្នក​ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 ទាហាន​បេន‌យ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 នោះ​មាន​ពួក​បេន‌យ៉ាមីន​១​ម៉ឺន​៨​ពាន់​នាក់​បាន​ដួល​ស្លាប់ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន

សូមមើលជំពូក ចម្លង

អាល់គីតាប

44 ទាហាន​ពុន‌យ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:44
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន មាន​ចំនួន ៣៥ ៤០០ នាក់។


ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​បេនយ៉ាមីន​បាក់ទ័ព​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ថ្ងៃ​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បំផ្លាញ​ពួក​បេនយ៉ាមីន អស់​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​មួយ​រយ​នាក់ សុទ្ធ​តែ​ជា​អ្នក​ដែល​កាន់​ដាវ។


ពួក​អ៊ីស្រា‌អែល​ឡោម​ព័ទ្ធ​ពួក​បេនយ៉ាមីន ព្រម​ទាំង​ដេញ​តាម ហើយ​ជាន់​គេ​នឹង​ជើង ចាប់​តាំង​ពី​ណូហា​រហូត​ដល់​ទល់​មុខ​នឹង​ក្រុង​គី‌បៀរ​ទិស​ខាង​កើត។


គេ​ក៏​ងាក​បែរ​រត់​ទៅ​ទី​រហោ‌ស្ថាន ទៅ​ដល់​ថ្ម‌ដា​រីម៉ូន ប៉ុន្ដែ ពួក​អ៊ីស្រា‌អែល​សម្លាប់​ពួក​គេ​អស់​ប្រាំ​ពាន់​នាក់​នៅ​តាម​ផ្លូវ ព្រម​ទាំង​ដេញ​ប្រកិត​តាម​ទៅ​ដល់​គីដូម រួច​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម