រាល់ថ្ងៃ គេចំណាយពេលដោយអ្វីៗ ដែលគេពេញចិត្ត ហើយគេក៏ចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ដោយស្រួល។
ពួកចៅហ្វាយ 20:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សជ្រើសរើសពីពួកអ៊ីស្រាអែលទាំងអស់ចំនួនមួយម៉ឺននាក់ ចូលទៅច្បាំងនឹងក្រុងគីបៀរ ហើយចម្បាំងនោះសាហាវណាស់ ប៉ុន្ដែ ពួកបេនយ៉ាមីនមិនដឹងថានឹងមានមហន្តរាយកើតឡើងដល់ពួកគេទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាហានដ៏ចំណានៗចំនួនមួយម៉ឺននាក់ ដែលគេបានជ្រើសរើសពីក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូល ក៏លើកគ្នាមកដល់មុខក្រុងគីបៀរ។ ពេលនោះ ការប្រយុទ្ធមួយដ៏សាហាវបានចាប់ផ្ដើមឡើង ប៉ុន្តែ ពួកបេនយ៉ាមីនពុំដឹងខ្លួនថា នឹងមានមហន្តរាយមួយកើតឡើងចំពោះពួកគេទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកមនុស្សជ្រើសរើសពីសាសន៍អ៊ីស្រាអែលទាំងអស់ចំនួន១ម៉ឺននាក់ ចូលទៅទាស់នឹងគីបៀរ ហើយចំបាំងនោះក៏ជាសំបើមខ្លាំងណាស់ តែពួកបេនយ៉ាមីនឥតដឹងខ្លួនជាមានសេចក្ដីអន្តរាយជិតដល់គេទេ អាល់គីតាប ទាហានដ៏ចំណានៗចំនួនមួយម៉ឺននាក់ ដែលគេបានជ្រើសរើសពីក្នុងចំណោមកងទ័ពអ៊ីស្រអែលទាំងមូល ក៏លើកគ្នាមកដល់មុខក្រុងគីបៀរ។ ពេលនោះការប្រយុទ្ធមួយដ៏សាហាវបានចាប់ផ្តើមឡើង ប៉ុន្តែ ពួកពុនយ៉ាមីនពុំដឹងខ្លួនថា នឹងមានមហន្តរាយមួយកើតឡើងចំពោះពួកគេទេ។ |
រាល់ថ្ងៃ គេចំណាយពេលដោយអ្វីៗ ដែលគេពេញចិត្ត ហើយគេក៏ចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ដោយស្រួល។
មានអន្ទាក់នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតច្រៀងដោយអរសប្បាយវិញ។
ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។
ព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាមមួយរំពេចដែរ។
ដោយហេតុនោះ នឹងមានការអាក្រក់កើតដល់អ្នក ដែលអ្នកនឹងមិនដឹងជាកើតមកពីណាផង ហើយនឹងមានសេចក្ដីវេទនាធ្លាក់មកលើអ្នក ដែលអ្នកនឹងបង្វែរចេញមិនបានឡើយ ក៏នឹងមានសេចក្ដីវិនាសលោមកលើអ្នកភ្លាម ជាសេចក្ដីដែលអ្នកនឹងមិនដែលបានស្គាល់សោះ។
ដូច្នេះ អ្នករាល់គ្នាក៏ត្រូវប្រុងប្រៀបជានិច្ចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត»។
«ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកដោយសេចក្តីវក់នឹងការស៊ីផឹក និងសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ ហើយលោតែថ្ងៃនោះធ្លាក់មកលើអ្នករាល់គ្នាភ្លាម
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។
កាលស្តេចក្រុងអៃយបានឃើញដូច្នេះ ពួកអ្នកក្រុងទាំងអស់គ្នាក៏ប្រញាប់ប្រញាល់ក្រោកពីព្រលឹម ហើយស្តេច និងប្រជារាស្ត្ររបស់ស្ដេចទាំងអស់ ក៏ចេញទៅកាន់កន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលនៅទល់មុខវាលអារ៉ាបា ឥតដឹងថាមានពលទ័ពបង្កប់ទាស់នឹងគេ នៅខាងក្រោយទីក្រុងទេ។
ព្រះយេហូវ៉ាធ្វើឲ្យពួកបេនយ៉ាមីនបាក់ទ័ពនៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះ ពួកកូនចៅអ៊ីស្រាអែលបំផ្លាញពួកបេនយ៉ាមីន អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។