ពេលព្រះបាទដាវីឌបានទូលសួរដល់ព្រះយេហូវ៉ា ព្រះអង្គមានព្រះបន្ទូលហាមថា៖ «កុំឡើងទៅឡើយ ត្រូវវាងទៅពីខាងក្រោយ ហើយចូលទៅគេពីខាងចម្ការមកវិញ។
ពួកចៅហ្វាយ 20:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកអ៊ីស្រាអែលបានបង្កប់ទ័ព ចាំវាយឆ្មក់នៅជុំវិញក្រុងគីបៀរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលបានបង្កប់ទ័ពឆ្មក់នៅជុំវិញក្រុងគីបៀរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ៊ីស្រាអែលគេបង្កប់ទ័ពនៅព័ទ្ធជុំវិញគីបៀរ អាល់គីតាប ជនជាតិអ៊ីស្រអែលបានបង្កប់ទ័ពឆ្មក់ នៅជុំវិញក្រុងគីបៀរ។ |
ពេលព្រះបាទដាវីឌបានទូលសួរដល់ព្រះយេហូវ៉ា ព្រះអង្គមានព្រះបន្ទូលហាមថា៖ «កុំឡើងទៅឡើយ ត្រូវវាងទៅពីខាងក្រោយ ហើយចូលទៅគេពីខាងចម្ការមកវិញ។
ដូច្នេះ ត្រូវប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ។ ប៉ុន្ដែ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វ ទុកសម្រាប់អ្នករាល់គ្នាជាជ័យភណ្ឌបាន។ ចូរបង្កប់ទ័ពវាយឆ្មក់ពីខាងក្រោយទីក្រុងចុះ»។
លោកបញ្ជាពួកគេថា៖ «មើល៍ អ្នករាល់គ្នាត្រូវទៅបង្កប់ខ្លួនវាយឆ្មក់ពីខាងក្រោយទីក្រុង។ កុំទៅឆ្ងាយពីទីក្រុងពេក គឺទាំងអស់គ្នាត្រូវត្រៀមប្រយុទ្ធជាស្រេច។
រួចនៅថ្ងៃទីបី ពួកអ៊ីស្រាអែលឡើងទៅទាស់នឹងពួកបេនយ៉ាមីន ហើយតម្រៀបទ័ពទាស់នឹងក្រុងគីបៀរ ដូចលើកមុន។
មានមនុស្សជ្រើសរើសពីពួកអ៊ីស្រាអែលទាំងអស់ចំនួនមួយម៉ឺននាក់ ចូលទៅច្បាំងនឹងក្រុងគីបៀរ ហើយចម្បាំងនោះសាហាវណាស់ ប៉ុន្ដែ ពួកបេនយ៉ាមីនមិនដឹងថានឹងមានមហន្តរាយកើតឡើងដល់ពួកគេទេ។