ព្រោះគេមិនបានប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់យើងឡើយ គឺបានបោះបង់ចោលបញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ព្រមទាំងបង្អាក់ថ្ងៃសប្ប័ទរបស់យើង ហើយភ្នែកគេក៏ជាប់តាមរូបព្រះរបស់បុព្វបុរសគេដែរ។
ពួកចៅហ្វាយ 2:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងនឹងលែងបណ្តេញសាសន៍ណាមួយ ដែលយ៉ូស្វេបានបន្សល់ទុក ក្រោយពេលគាត់ស្លាប់ទៅនោះ ចេញពីមុខគេឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ យើងក៏នឹងមិនបណ្ដេញប្រជាជាតិណាមួយ ក្នុងចំណោមប្រជាជាតិនានាដែលយ៉ូស្វេបន្សល់ទុក ក្រោយពេលគាត់ស្លាប់ទៅនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាពីនេះទៅមុខ អញលែងបណ្តេញសាសន៍ណាមួយ ដែលយ៉ូស្វេបានទុកពីកាលស្លាប់ទៅនោះ ចេញពីមុខគេឡើយ អាល់គីតាប ដូច្នេះ យើងក៏នឹងមិនបណ្តេញប្រជាជាតិណាមួយ ក្នុងចំណោមប្រជាជាតិនានាដែលយ៉ូស្វេទុកឲ្យនៅសល់ ក្រោយពេលគាត់ស្លាប់ទៅនោះដែរ។ |
ព្រោះគេមិនបានប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់យើងឡើយ គឺបានបោះបង់ចោលបញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ព្រមទាំងបង្អាក់ថ្ងៃសប្ប័ទរបស់យើង ហើយភ្នែកគេក៏ជាប់តាមរូបព្រះរបស់បុព្វបុរសគេដែរ។
ត្រូវដឹងឲ្យប្រាកដថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងមិនបណ្តេញសាសន៍ទាំងនេះចេញពីមុខអ្នករាល់គ្នាទៀតឡើយ គឺគេនឹងនៅជាអង្គប់ ហើយជាអន្ទាក់ដល់អ្នករាល់គ្នា ក៏ជារំពាត់នៅខ្នង និងជាបន្លានៅក្នុងភ្នែករបស់អ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាវិនាសបាត់ពីស្រុកដ៏ល្អ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យ។
មើល៍ ខ្ញុំបានចែកអស់ទាំងទឹកដីរបស់សាសន៍នានាដែលនៅសេសសល់ឲ្យអ្នករាល់គ្នា ទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួន រួមទាំងទឹកដីរបស់សាសន៍នានា ដែលខ្ញុំបានវាយបំផ្លាញចេញ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់សមុទ្រធំនៅទិសខាងលិច។
ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា នឹងច្រានគេចេញពីមុខអ្នករាល់គ្នា ហើយបណ្តេញគេឲ្យផុតពីភ្នែករបស់អ្នក អ្នករាល់គ្នានឹងចាប់យកស្រុកគេ ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានសន្យានឹងអ្នក»។
ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?»
ដូច្នេះ យើងសុំប្រាប់ឥឡូវនេះថា យើងមិនបណ្តេញគេចេញពីមុខអ្នករាល់គ្នាឡើយ គឺគេនឹងក្លាយជាបន្លាចាក់នៅចំហៀងអ្នករាល់គ្នាវិញ ហើយព្រះទាំងប៉ុន្មានរបស់គេ នឹងបានជាអន្ទាក់ដល់អ្នករាល់គ្នា»។
រីឯសាសន៍ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបន្សល់ទុក ដើម្បីល្បងលពួកអ៊ីស្រាអែលដោយសារពួកគេ នោះគឺអស់អ្នកដែលមិនធ្លាប់ធ្វើចម្បាំងទាំងប៉ុន្មាននៅស្រុកកាណាន
ឯសាសន៍ទាំងនោះមានមេនៃសាសន៍ភីលីស្ទីនទាំងប្រាំ និងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន និងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត។