រួចនាំមនុស្សខូចអាក្រក់ពីរនាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ គប់នឹងថ្មសម្លាប់ទៅ»។
ពួកចៅហ្វាយ 19:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេកំពុងតែធ្វើឲ្យចិត្តរបស់គេសប្បាយរីករាយ នោះមើល៍ មានមនុស្សពាលក្នុងក្រុងនោះមកព័ទ្ធផ្ទះ ហើយគោះទ្វារ ហៅលោកតាជាម្ចាស់ផ្ទះនោះថា៖ «ចូរនាំមនុស្សដែលបានចូលក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងបានស្គាល់វា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងពេលពួកគេកំពុងតែបរិភោគយ៉ាងសប្បាយ មានមនុស្សពាលក្នុងក្រុងនោះមកឡោមព័ទ្ធផ្ទះ ហើយគោះទ្វារខ្លាំងៗ ទាំងពោលទៅកាន់លោកតាម្ចាស់ផ្ទះថា៖ «ចូរនាំអ្នកដែលស្នាក់ក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងរួមដំណេកជាមួយគេផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកាលគេកំពុងតែតាំងចិត្ត ឲ្យអរសប្បាយឡើង នោះមើល មានពួកមនុស្សទុរជនខ្លះនៅទីនោះ គេមកព័ទ្ធផ្ទះ គោះទ្វារហៅតាជាម្ចាស់ផ្ទះនោះថា ចូរនាំមនុស្សដែលបានមកក្នុងផ្ទះតាចេញមកឥឡូវ ដើម្បីឲ្យយើងបានស្គាល់វា អាល់គីតាប ក្នុងពេលដែលពួកគេកំពុងតែបរិភោគយ៉ាងសប្បាយ មានមនុស្សពាលក្នុងក្រុងនោះមកឡោមព័ទ្ធផ្ទះ ហើយគោះទ្វារខ្លាំងៗ ទាំងពោលទៅកាន់លោកតាម្ចាស់ផ្ទះថា៖ «ចូរនាំអ្នកដែលស្នាក់ក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងរួមដំណេកជាមួយគេផង!»។ |
រួចនាំមនុស្សខូចអាក្រក់ពីរនាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ គប់នឹងថ្មសម្លាប់ទៅ»។
បងស្រីអ្នក គឺសាម៉ារី ទាំងកូនស្រីរបស់គេដែរ ដែលនៅខាងជើង ហើយប្អូនស្រីអ្នកដែលនៅខាងត្បូង នោះគឺជាសូដុម និងកូនស្រីរបស់គេ។
ឱអ៊ីស្រាអែលអើយ អ្នកបានប្រព្រឹត្តអំពើបាប ចាប់តាំងពីគ្រានៅគីបៀរ នៅទីនោះ អ្នកចេះតែប្រព្រឹត្តឥតរាងចាល។ តើចម្បាំងមិនបានដេញទាន់ មនុស្សទុច្ចរិតនៅគីបៀរទេឬ?
គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។
តើអ្នករាល់គ្នាមិនដឹងថា ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិត មិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានទេឬ? សូមកុំច្រឡំឲ្យសោះ! ពួកសហាយស្មន់ ពួកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកប្រុសពេស្យា ពួករួមសង្វាសនឹងភេទដូចគ្នា
តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ?
មានមនុស្សទមិឡល្មើសខ្លះ បានចេញពីក្នុងចំណោមអ្នករាល់គ្នា ហើយទាញពួកអ្នកក្រុងនោះចេញ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
កាលចិត្តរបស់គេបានអរសប្បាយឡើងហើយ គេក៏និយាយថា៖ «ចូរនាំសាំសុនមកឡកត្លុកឲ្យយើងមើល»។ គេក៏ហៅសាំសុនចេញពីក្នុងគុក ហើយគាត់ក៏ឡកត្លុកឲ្យពួកគេមើល។ ពួកគេដាក់គាត់ឲ្យនៅចន្លោះសសរ។
យប់នោះ ស្រាប់តែពួកមេដឹកនាំនៅក្រុងគីបៀរ លើកគ្នាមកព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ ហើយទាស់នឹងខ្ញុំ។ គេមានបំណងចង់សម្លាប់ខ្ញុំ រួចគេចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយរំលោភនាងរហូតដល់ស្លាប់។
ដូច្នេះ ខ្ញុំបានយកសាកសពរបស់នាង ហើយកាត់ជាកំណាត់ៗ ផ្ញើទៅគ្រប់ស្រុកទាំងអស់ ដែលជាមត៌ករបស់សាសន៍អ៊ីស្រាអែល ដ្បិតគេបានប្រព្រឹត្តអំពើយង់ឃ្នង គួរឲ្យស្អប់ខ្ពើមបំផុត នៅក្នុងពួកអ៊ីស្រាអែល។
សូមកុំចាត់ទុកខ្ញុំជាអ្នកបម្រើលោក ថាជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបាននិយាយយ៉ាងយូររហូតដល់ឥឡូវនេះ មកពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ និងការរុកកួនហួសប្រមាណ»។
តែមានពួកពាលអនាថាខ្លះនិយាយថា៖ «ធ្វើដូចម្តេចឲ្យអ្នកនោះសង្គ្រោះយើងបាន?» គេក៏មើលងាយដល់លោក ហើយមិនបានយកភ័ស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។ [គ្រានោះ ណាហាសជាស្ដេចសាសន៍អាំម៉ូនបានសង្កត់សង្កិនពួកកាដ និងពួករូបេន ដែលរស់នៅខាងកើតទន្លេយ័រដាន់យ៉ាងជូរចត់។ ស្ដេចរកខ្វេះភ្នែកស្ដាំរបស់ពួកអ៊ីស្រាអែលគ្រប់គ្នាដែលរស់នៅទីនោះ ហើយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកសង្គ្រោះពួកគេឡើយ តែក្នុងចំណោមពួកអ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅខាងកើតទន្លេយ័រដាន់ គ្មានអ្នកណាម្នាក់ត្រូវបានណាហាស ជាស្ដេចសាសន៍អាំម៉ូនខ្វេះភ្នែកស្ដាំឡើយ។ មានមនុស្សប្រាំពីរពាន់នាក់ ដែលបានរត់ចេញពីពួកសាសន៍អាំម៉ូន ហើយចូលទៅតាំងទីលំនៅនៅក្រុងយ៉ាបេស-កាឡាត] ។
សូមលោកម្ចាស់កុំយកចិត្តទុកដាក់ចំពោះណាបាលជាមនុស្សកំណាចនោះ ដ្បិតគាត់ដូចជាឈ្មោះរបស់គាត់ពិតមែន គឺគាត់ឈ្មោះណាបាល ហើយក៏មានសេចក្ដីចម្កួតនោះឯង ឯខ្ញុំ ជាស្រីបម្រើរបស់លោកម្ចាស់ មិនបានឃើញពួកយុវជនរបស់លោកម្ចាស់ ដែលបានចាត់ទៅនោះទេ។