ពួកចៅហ្វាយ 19:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមកជិតក្រុងយេប៊ូស នោះថ្ងៃកាន់តែទាបណាស់ហើយ ដូច្នេះ អ្នកបម្រើក៏និយាយទៅកាន់ចៅហ្វាយថា៖ «សូមលោកអញ្ជើញបែរចូលទៅក្នុងទីក្រុងរបស់សាសន៍យេប៊ូសនេះ ហើយស្នាក់មួយយប់សិនទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកគេមកដល់ក្បែរក្រុងយេប៊ូសនោះ ថ្ងៃកាន់តែទាបណាស់ហើយ ក្មេងបម្រើក៏និយាយទៅកាន់ចៅហ្វាយថា៖ «យើងគួរតែឆៀងចូលទៅសម្រាកនៅក្រុងរបស់សាសន៍យេប៊ូសមួយយប់ទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមកជិតក្រុងយេប៊ូស នោះថ្ងៃទន្ទាបណាស់ហើយ ដូច្នេះ អ្នកបំរើគាត់បបួលថា សូមលោកអញ្ជើញបែរចូលទៅក្នុងទីក្រុងរបស់សាសន៍យេប៊ូសនេះស្នាក់នៅសិន អាល់គីតាប ពេលពួកគេមកដល់ក្បែរក្រុងយេប៊ូសនោះ ថ្ងៃកាន់តែទាបណាស់ហើយ ក្មេងបម្រើក៏និយាយទៅកាន់ចៅហ្វាយថា៖ «យើងគួរតែឆៀងចូលទៅសម្រាកនៅក្រុងរបស់សាសន៍យេប៊ូសមួយយប់ទៅ»។ |
នៅគ្រានោះ ស្តេច និងពួកទ័ពរបស់ទ្រង់ បានទៅដល់ក្រុងយេរូសាឡិម ច្បាំងនឹងសាសន៍យេប៊ូស ដែលនៅស្រុកនោះ គេបានមើលងាយដល់ដាវីឌថា៖ «ឯងចូលមកក្នុងទីនេះមិនបានឡើយ សូម្បីតែពួកកង្វាក់ និងពួកកង្វិន ក៏អាចនឹងវាយកម្ចាត់ឯងបានដែរ» ដោយស្មានថា ដាវីឌពុំអាចនឹងចូលបានទេ។
ប៉ុន្ដែ ពួកកូនចៅយូដាពុំអាចបណ្តេញសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមបានទេ ដូច្នេះ សាសន៍យេប៊ូសរស់នៅជាមួយពួកកូនចៅយូដា នៅក្រុងយេរូសាឡិម រហូតដល់សព្វថ្ងៃ។
រីឯពួកកូនចៅបេនយ៉ាមីនវិញ គេមិនបានបណ្តេញពួកសាសន៍យេប៊ូសដែលនៅក្រុងយេរូសាឡិមចេញទេ។ ដូច្នេះ សាសន៍យេប៊ូសបានរស់នៅជាមួយកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិមរហូតដល់សព្វថ្ងៃ។
ប៉ុន្តែ បុរសនោះមិនព្រមនៅដេកយប់នោះទៀតទេ គាត់ក្រោកឡើង ហើយចេញដំណើរទៅ ដល់ទន្ទឹមនឹងក្រុងយេប៊ូស (គឺក្រុងយេរូសាឡិម) ទាំងនាំយកសត្វលាពីររបស់គាត់ដែលចងកែបជាស្រេច និងប្រពន្ធចុងរបស់គាត់ទៅជាមួយ។
ប៉ុន្ដែ ចៅហ្វាយឆ្លើយថា៖ «យើងនឹងមិនបែរចូលទៅក្នុងទីក្រុងរបស់សាសន៍ដទៃ ដែលមិនមែនជាពួកកូនចៅសាសន៍អ៊ីស្រាអែលឡើយ គឺយើងនឹងស្រូតទៅឲ្យដល់គីបៀរវិញ»។
យើងខ្ញុំមានចំបើង មានស្មៅសម្រាប់លា ហើយមាននំបុ័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំបាទផ្ទាល់ ព្រមទាំងស្ត្រី និងអ្នកលោះដែលនៅជាមួយខ្ញុំបាទហើយ យើងខ្ញុំមិនត្រូវការអ្វីទៀតទេ»។