Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 19:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្តែ បុរស​នោះ​មិន​ព្រម​នៅ​ដេក​យប់​នោះ​ទៀត​ទេ គាត់​ក្រោក​ឡើង ហើយ​ចេញ​ដំណើរ​ទៅ ដល់​ទន្ទឹម​នឹង​ក្រុង​យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡិម) ទាំង​នាំ​យក​សត្វ​លា​ពីរ​របស់​គាត់​ដែល​ចង​កែប​ជា​ស្រេច និង​ប្រពន្ធ​ចុង​របស់​គាត់​ទៅ​ជា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប៉ុន្តែ​ម្ដង​នេះ បុរស​លេវី​ប្រកែក​ពុំ​ព្រម​នៅ​ទៀត​ទេ។ គាត់​ក្រោក​ឡើង​ចេញ​ដំណើរ​ជា​មួយ​ប្រពន្ធ​ចុង ព្រម​ទាំង​សត្វ​លា​ទាំង​ពីរ​របស់​គាត់ ដែល​មាន​ចង​កែប​រួច​ជា​ស្រេច​នោះ​ដែរ។ ពួក​គេ​មក​ដល់​កន្លែង​មួយ នៅ​ទល់​មុខ​នឹង​ក្រុង​យេ‌ប៊ូស ពោល​គឺ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​គាត់​មិន​ព្រម​បង្អង់​នៅ​យប់​នោះ​ទៀត​ទេ ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ បាន​ទៅ​ដល់​ទន្ទឹម​នឹង​ក្រុង​យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡិម) នាំ​ទាំង​សត្វ​លា​២​ដែល​ចង​កែប នឹង​នាង​ជា​ប្រពន្ធ​ចុង​ទៅ​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ប៉ុន្តែ ម្តង​នេះ បុរស​លេវី​ប្រកែក​ពុំ​ព្រម​នៅ​ទៀត​ទេ។ គាត់​ក្រោក​ឡើង​ចេញ​ដំណើរ​ជា​មួយ​ប្រពន្ធ​ចុង ព្រម​ទាំង​សត្វ​លា​ទាំង​ពីរ​របស់​គាត់ ដែល​មាន​ចង​កែប​ហើយ​ជា​ស្រេច​នោះ​ដែរ។ ពួក​គេ​មក​ដល់​កន្លែង​មួយ នៅ​ទល់​មុខ​នឹង​ក្រុង​យេ‌ប៊ូស ពោល​គឺ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 19:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ស្តេច និង​ពួក​ទ័ព​របស់​ទ្រង់ បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើល​ងាយ​ដល់​ដាវីឌ​ថា៖ «ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ និង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កម្ចាត់​ឯង​បាន​ដែរ» ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ។


ប៉ុន្ដែ ពួក​កូន​ចៅ​យូដាពុំ​អាច​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ដូច្នេះ សាសន៍​យេប៊ូស​រស់​នៅ​ជា​មួយ​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម រហូត​ដល់​សព្វ​ថ្ងៃ។


រួច​ចាប់​ពី​ទី​នោះ ឡើង​តាម​ជ្រលង​ភ្នំ​បេន-ហ៊ីន‌ណម ខាង​ត្បូង​ក្រុង​យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) រួច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដែល​នៅ​ខាង​លិច ទល់​មុខ​ជ្រលង​ភ្នំ​ហ៊ីន‌ណម នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម។


សេឡា អេលេប យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) គី‌បៀរ និង​គារ‌យ៉ាត់-យារីម ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ។


ពេល​នោះ ប្រជាជន​យូដា​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ចាប់​យក​បាន រួច​ប្រហារ​គេ​ដោយ​មុខ​ដាវ ហើយ​ដុត​ទី​ក្រុងនោះ​ចោល។


រួច​កាល​គាត់​ក្រោក​ឡើង ប្រុង​នឹង​ចេញ​ដំណើរ​ទៅ​ជាមួយ​ប្រពន្ធ​ចុង និង​អ្នក​បម្រើ​របស់​គាត់ ឪពុក​ក្មេក​ក៏​និយាយ​ទៅ​គាត់​ទៀត​ថា៖ «មើល៍ ឥឡូវ​នេះ ថ្ងៃ​រសៀល​ទាប​ណាស់​ហើយ សូម​នៅ​មួយ​យប់​នេះ​ទៀត​ទៅ មើល៍ ថ្ងៃ​ជិត​លិច​ហើយ ចូរ​ដេក​នៅ​ទី​នេះ​ទៅ ដើម្បី​ឲ្យ​ចិត្តកូន​បាន​សប្បាយ ថ្ងៃ​ស្អែក​សឹម​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​កូន​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម