ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
ពួកចៅហ្វាយ 18:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេស្រែកហៅពួកកូនចៅដាន់ ហើយពួកកូនចៅដាន់ក៏ងាកបែរមកសួរមីកាថា៖ «តើមានការអីបានជាប្រមូលគ្នាមកច្រើនដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកលោកមីកាស្រែកហៅកូនចៅដាន់ ពួកគេក៏បែរក្រោយ ហើយសួរលោកមីកាថា៖ «តើមានការអី បានជាប្រមូលគ្នាមកដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេស្រែកហៅពួកកូនចៅដាន់ ឯអ្នកទាំងនោះក៏ងាកបែរមកសួរមីកាថា ឯងមានហេតុអ្វីបានជាប្រមូលគ្នាច្រើនដល់ម៉្លេះ អាល់គីតាប ពេលនោះ ពួកអ្នកមីកាស្រែកហៅកូនចៅដាន់ ពួកគេក៏បែរក្រោយ ហើយសួរលោកមីកាថា៖ «តើមានការអីបានជាប្រមូលគ្នាមកដូច្នេះ?»។ |
ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
នោះស្តេចសួរថា៖ «តើនាងមានការអ្វី?» នាងទូលឆ្លើយថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់ជាស្ត្រីមេម៉ាយ ប្តីខ្ញុំម្ចាស់បានស្លាប់ចោលទៅហើយ
ស្តេចក៏សួរស្ត្រីនោះថា៖ «តើអ្នកមានរឿងអ្វី?» ស្ត្រីនោះទូលឆ្លើយថា៖ «នាងនេះបាននិយាយមកខ្ញុំម្ចាស់ថា "ចូរឲ្យកូនឯងមកយើងបរិភោគនៅថ្ងៃនេះ ហើយថ្ងៃស្អែក យើងនឹងបរិភោគកូនយើងវិញ"
៙ ឱសមុទ្រអើយ ហេតុអ្វីបានជារត់គេចដូច្នេះ? ឱទន្លេយ័រដាន់អើយ ហេតុអ្វីបានជាដកថយ?
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរច្រកភ្នំនៃនិមិត្ត។ តើមានការអ្វីហ្នឹង បានជាឡើងទៅលើដំបូលផ្ទះគ្រប់គ្នាដូច្នេះ?
កាលបានឃ្លាតឆ្ងាយពីផ្ទះមីកាហើយ អ្នកដែលនៅផ្ទះជិតខាងមីកា ក៏ហៅគ្នាដេញតាមពួកកូនចៅដាន់ឲ្យទាន់។
គាត់ឆ្លើយថា៖ «អ្នករាល់គ្នាបាននាំយកព្រះទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងសង្ឃរបស់ខ្ញុំមក តើខ្ញុំមាននៅសល់អ្វីទៀត? ចុះដូចម្តេចបានជាអ្នករាល់គ្នាសួរខ្ញុំថា តើមានការអ្វីដូច្នេះ?»
ខណៈនោះ ស្ដេចសូលកំពុងកៀងហ្វូងគោមកពីវាល ក៏សួរថា៖ «តើមានរឿងអ្វីបានជាយំដូច្នេះ?» គេក៏ជម្រាបលោកសព្វគ្រប់តាមពាក្យរបស់អ្នកស្រុកយ៉ាបេស។